ប្រទេសចិនតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់
14-11-2025 16:43
(ប៉េកាំង)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីប្រសាសន៍ណែនាំពីថ្នាក់លើ លោក Sun Weidong អនុរដ្ឋមន្ត្រីការបរទេសចិន បានកោះហៅលោក Kenji Kanasugi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសចិន ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។
លោក Sun Weidong បាននិយាយថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រើ ពាក្យសម្តីបង្កហេតុយ៉ាងគឃ្លើន ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ ខណៈពេលចូលខ្លួនបកស្រាយក្នុងកិច្ចប្រជុំនៃរដ្ឋសភាជប៉ុន ដោយបាននិយាយបញ្ឆិតបញ្ឆៀងពីលទ្ធភាពលូកដៃ ក្នុងកិច្ចការច្រកសមុទ្រតៃវ៉ាន់ដោយកម្លាំងបាយ វាមានចរិតអាក្រក់ និងផលប៉ះពាល់ខ្លាំងបំផុត។
លោកSun Weidong បានបន្តថា អ្នកណាដែលហ៊ានជ្រៀតជ្រែកក្នុងបុព្វហេតុបង្រួបបង្រួមជាតិ របស់ប្រទេសចិនទោះតាមទម្រង់ណាមួយក្តី ក៏ចិនមុខជានឹងតបតយ៉ាងខ្លាំងក្លាបំផុត! ប្រទេសចិនដាស់តឿនម្តងទៀត ឱ្យប្រទេសជប៉ុនលុបចោលការលើកឡើងដ៏អាក្រក់របស់ខ្លួន។ បើមិនដូច្នោះទេ ប្រទេសជប៉ុនត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកទាំងអស់៕
វិទ្យុមិត្តភាពកម្ពុជាចិន




