BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងថា កម្ពុជា និងថៃ នឹងមានភាពល្អប្រសើរនឹងគ្នា ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទ (Video inside)
15-11-2025 11:12
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថាលោកគិតថាកម្ពុជា និងថៃនឹងមានភាពល្អប្រសើរនឹងគ្នា បន្ទាប់ពីរូបលោកបានបើកកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំង២ ដើម្បីជួយសម្របសម្រួលភាពតានតឹងថ្មីចុងក្រោយបំផុត មួយនៅក្នុងជម្លោះរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នា»។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ សេតវិមានបានឱ្យដឹងថា «លោកប្រធានាធិបតី ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រឹងប្រែងដើម្បី សម្របសម្រួលជម្លោះដែលបានផ្ទុះឡើងថ្មីៗនេះ»។ សេតវិមានបន្ថែមថាលោក ត្រាំក៏បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយម៉ាឡេស៊ីផងដែរ៕




