ហេតុអ្វីបានជាលោក Xi Jinping និយាយថា «យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី»
16-11-2025 16:19
(ប៉េកាំង)៖ ទស្សនៈអភិវឌ្ឍន៍ដឹកនាំសកម្មភាពអភិវឌ្ឍន៍ និងកំណត់ពីភាពជោគជ័យ ឬបរាជ័យក្នុងការអភិវឌ្ឍ ។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា "យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈពេលដែលយើងនិយាយពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ "។
កាលពីដប់ឆ្នាំមុន នៅក្នុងកិច្ចប្រជុំប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៨ លោក Xi Jinping បានលើកឡើងពីទស្សនៈអភិវឌ្ឍន៍ថ្មីប្រកបដោយនវានុវត្តន៍ ការសម្របសម្រួល ភាពបៃតង ការបើកចំហ និងចែករំលែក។
លោកបានទាមទារឱ្យផ្តោតលើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ។
ពេលសំណេះសំណាលជាមួយសហគ្រិនបច្ចេកវិទ្យាមួយរូប លោកផ្តល់អនុសាសន៍ថា៖ “ប្រសិនបើប្រទេសចិនមិនដើរតាម មាគ៌ាអភិវឌ្ឍន៍ដោយផ្អែកលើនវានុវត្តន៍ ហើយមិនអាចផ្លាស់ប្តូរបានយ៉ាងរលូនពី ការជំរុញដោយកម្លាំងចលករចាស់ទៅ កម្លាំងចលករថ្មីទេ នោះប្រទេសចិនមិនអាចក្លាយជា ប្រទេសខ្លាំងក្លាយ៉ាងពិតប្រាកដបានឡើយ»។ ចាប់តាំងពីការលើកឡើងទស្សនៈអភិវឌ្ឍន៍ថ្មី រយៈពេលមួយទសវត្សរ៍មក ប្រទេសចិនបានផ្លាស់ប្តូរពី "ការពង្រីកបរិមាណ" ទៅជា "ការលើកកម្ពស់គុណភាព" ទស្សនៈអភិវឌ្ឍន៍ថ្មីបានជំរុញឱ្យសេដ្ឋកិច្ចចិន ប្រែពីកំណើនល្បឿនលឿនទៅជាការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។
បន្ទាប់ពីចូលយុគសម័យថ្មីមក លោក Xi Jinping បានចុះត្រួតពិនិត្សការងារដើម្បីឈ្វេងយល់ពីសភាពការណ៍អភិវឌ្ឍន៍ ក្នុងតំបន់ជាងមួយរយលើក ។ លោកប្រៀបធៀបថា "កាលពីមុន មនុស្សគ្រប់គ្នារវល់សាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវរូងក្រោមដី ផ្លូវដែក និងអាកាសយានដ្ឋាន ប៉ុន្តែបច្ចុប្បន្ន ទីក្រុងនីមួយៗបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការដាំដើមឈើ និងកសាងអេកូឡូស៊ី ។ នេះគឺជាការផ្លាស់ប្តូរដ៏គួរឱ្យសាទរ"។
ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយផ្អែកលើនវានុវត្តន៍ ប្រទេសចិនបានឡើងពីចំណាត់ថ្នាក់ទី ៣៤ ក្នុងតារាងសន្ទស្សន៍នវានុវត្តន៍សកល នៅឆ្នាំ២០១២ ដល់ចំណាត់ថ្នាក់ទី ១០ នៅឆ្នាំ២០២៥។ ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបែបបន្ស៊ីគ្នា តំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដែលមានទំហំផ្ទៃដីតិចជាង ០.៦% នៃផ្ទៃដីចិន បង្កើតបាន១ភាគ៩នៃទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសចិន។ ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបៃតង អគ្គិសនីមួយគីឡូវ៉ាត់ ក្នុងចំណោមអគ្គិសនីបីគីឡូវ៉ាត់ដែលត្រូវប្រើប្រាស់ក្នុងសង្គមទាំងមូល គឺជាអគ្គិសនីបៃតង។ ដោយប្រកាន់ខ្ជាប់ នូវការអភិវឌ្ឍបែបបើកចំហ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មនាំមុខទាំងបីក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៥៧នៅទូទាំងពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន






