* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចូលទៅដល់សមុទ្រ Caribbean ខណៈជនសង្ស័យរត់ពន្ធគ្រឿងញៀន៣នាក់ទៀត ត្រូវបានសម្លាប់ (Video inside)

17-11-2025 10:45

(វ៉ាស៉ីនតោន)៖ នាថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា យោធាសហរដ្ឋអាមេរិក បានប្រកាសថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នាពេលនេះ កំពុងស្ថិតនៅសមុទ្រ Caribbean ដើម្បីគាំទ្រយុទ្ធនាការបង្រ្កាបសកម្មភាពរត់ពន្ធគ្រឿងញៀន ខណៈមន្ទីរបញ្ចកោណ បានប្រកាសអំពី​ការវាយប្រហារលើ ទូកសង្ស័យដឹកគ្រឿងញៀន១គ្រឿងទៀត នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក សម្លាប់ជនសង្ស័យ៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីបញ្ជាការអាមេរិកភូមិភាគខាងត្បូង ហៅកាត់ SOUTHCOM ដែលទទួលបន្ទុកលើការធ្វើប្រតិបត្តិការរបស់យោធាអាមេរិក នៅក្នុង​តំបន់អាមេរិកឡាទីន និងតំបន់ Caribbean កាលពីប៉ុន្មានថ្ងៃមុន បាននិយាយថា ក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford បានធ្វើដំណើរចូលដល់ដែននៃការទទួលខុសត្រូវរបស់ខ្លួន។

រីឯនាថ្ងៃអាទិត្យ SOUTHCOM បាននិយាយថា ក្រុមនាវា Gerald Ford បានធ្វើដំណើរចូលដល់សមុទ្រ Caribbean ដើម្បីគាំទ្របទបញ្ជារបស់លោក ត្រាំ ក្នុងគោលដៅកម្ទេចបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងទប់ទល់អំពើភេរវកម្មគ្រឿងញៀន ដើម្បីការពារសន្តិសុខរបស់សហរដ្ឋអាមេរិក។

តាមរយៈនេះ ក្រុមនាវា Gerald Ford បានចូលរួមជាមួយនាវាចម្បាំងមួយចំនួនទៀត ដែលស្ថិតនៅសមុទ្រ Caribbean ស្រាប់ ក្រោម​ប្រតិបត្តិការឈ្មោះ Operation Southern Spear។ ក្រោមក្របខណ្ឌនៃប្រតិបត្តិការនោះ មន្ទីរបញ្ចកោណបានប្រកាសថា ការវាយប្រហារថ្មីមួយទៀត ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក ផ្តាច់ជីវិតជនសង្ស័យរត់ពន្ធគ្រឿងញៀន ៣នាក់។

ចាប់តាំងពីយុទ្ធនាការយោធាបង្រ្កាបគ្រឿងញៀន បានចាប់ផ្តើមកាលពីខែកញ្ញាមក កងកម្លាំងរបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស​យ៉ាងហោច៨៣នាក់ ដែលរងការចោទប្រកាន់ថា លួចដឹកជញ្ជូនគ្រឿងញៀន នៅក្នុងដែនទឹកអន្តរជាតិ។ មកទល់នឹងពេលនេះ អាមេរិក មិនបានបញ្ចេញភស្តុតាងលម្អិតណាមួយ ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួននៅឡើយទេ ថាមនុស្សទាំងឡាយ ដែលត្រូវបានកំណត់គោលដៅ ទាំងនៅ Caribbean និងភាគខាងកើតប៉ាស៉ីហ្វិក ក្នុងការវាយប្រហារសរុបច្រើនជាង២០លើក គឺពិតជាឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀន ប្រាកដមែន។ ក្រុមអ្នកជំនាញ យល់ឃើញថា ការវាយប្រហារទាំងនេះ គឺស្មើទៅនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌ ទោះបីគោលដៅទាំងនោះ គឺជាអ្នករត់ពន្ធគ្រឿងញៀនមែនក៏ដោយ។

គួរបញ្ជាក់ថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបង្កើនវត្តមានយោធាអាមេរិក ក្នុងទ្រង់ទ្រាយធំ នៅសមុទ្រ Caribbean ក្រោមរូបភាពយុទ្ធនាការបង្រ្កាបគ្រឿងញៀន ប៉ុន្តែមានការសង្ស័យថា ទីក្រុងវ៉ាស៉ីនតោនតាមពិតអាចកំពុងមានផែនការ ធ្វើអន្តរាគមន៍យោធាប្រឆាំងរបបដឹកនាំរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានបង្ហើបថា រដ្ឋាភិបាលរបស់លោក ប្រហែលអាចបើកចំហចំពោះការពិភាក្សាគ្នាជាមួយ លោក Maduro៕