* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សភាពការណ៍នៅបង់ក្លាដែស កាន់តែវឹកវរ មុនការប្រកាសសាលក្រមលើអតីនាយករដ្ឋមន្រ្តី Sheikh Hasina

17-11-2025 13:50

(ដាក្កា)៖ ប៉ូលិសនិយាយថា គ្រាប់បែកជាច្រើនគ្រាប់បានផ្ទុះឡើង ក្នុងរដ្ឋធានីដាក្កា ប្រទេសបង់ក្លាដែស នៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បង្កជាភាពតានតឹងកាន់តែខ្លាំង មុនការប្រកាសសាលក្រមនាថ្ងៃចន្ទនេះ ជុំវិញសំណុំរឿងប្រឆាំងអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលត្រូវទម្លាក់ពីអំណាច ដោយបាតុកម្មហិង្សារបស់ក្រុមនិស្សិតកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។

គ្មានសេចក្តីរាយកាណ៍អំពីអ្នករបួស ឬស្លាប់ទេ ប៉ុន្តែការបំផ្ទុះថែមទៀត ជំរុញឱ្យរដ្ឋធានីបង់ក្លាដែសមួយនេះកាន់តែវឹកវរ បន្ទាប់ពីមានចលាចលនយោបាយអស់ច្រើនថ្ងៃមកហើយ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្នងការ​ប៉ូលិស​ក្រុង​ដាក្កា​បាន​ណែនាំ​ដល់មន្ត្រីឱ្យ​​បាញ់​​ជន​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដុត ឬ​ប៉ុនប៉ង​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ដោយ​ការ​គប់​គ្រាប់​បែក​។

សន្តិសុខត្រូវបានរឹតបន្តឹងនៅទូទាំងរដ្ឋធានីដាក្កា ក្នុងតំបន់ Gopalganj ដែលមានផ្ទះកេរដំណែលដូនតារបស់លោកស្រី Hasina និងជាទីតាំងដ៏រឹងមាំនៃគណបក្សរបស់លោកស្រី រួមទាំងនៅក្នុងសង្កាត់ចំនួនពីរដែលនៅជិតខាងគ្នា ដោយឆ្មាំការពារព្រំដែនបង់ក្លាត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់អាជ្ញាធរក្នុងតំបន់។ ប៉ូលិស និងក្រុមទ័ពចម្រុះត្រូវបានដាក់ពង្រាយ នៅជុំវិញអគាររដ្ឋាភិបាលនានា និងផ្លូវប្រសព្វសំខាន់ៗ ធ្វើឱ្យផ្នែកខ្លះនៃរដ្ឋធានីដាក្កា មានសភាពស្ងប់ស្ងាត់ខុសពីធម្មតា។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនដល់ពេលប្រកាសសាលក្រមប្រឆាំង លោកស្រី Hasina អាជ្ញាធរបានកត់ត្រាការផ្ទុះគ្រាប់បែកជាង ៣០គ្រាប់ ហើយបានរាយការណ៍ថា រថយន្តក្រុងរាប់សិបគ្រឿងត្រូវបានដុតនៅក្នុងទីក្រុងដាក្កា និងស្រុកមួយចំនួនទៀត។ សកម្មជនគណបក្ស Awami រាប់សិបនាក់ក៏ត្រូវបានចាប់ខ្លួនផងដែរក្នុងប៉ុន្មានថ្ងៃថ្មីនេះ ជុំវិញការចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះ និងធ្វើសកម្មភាពបំផ្លិចបំផ្លាញ៕