រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក បញ្ចប់ការកាត់បន្ថយជើងហោះហើរក្នុងស្រុក (Video inside)

17-11-2025 16:12

(វ៉ាស៉ីនតោន)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រកាសបញ្ចប់ការកាត់បន្ថយជើងហោះហើរក្នុងស្រុក នៅតាមអាកាសយានដ្ឋានសំខាន់ៗចំនួន ៤០របស់សហរដ្ឋអាមេរិក ចាប់ព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកានេះ ក្រោយភាពចលាចលអស់មួយរយៈ ដោយសារតែការបិទរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានរដ្ឋបាលនៃ FAA លោក Bryan Bedford និយាយថា ការសម្រេចនេះឆ្លុះបញ្ចាំងថា កង្វល់អំពីការខ្វះខាតបុគ្គលិកធ្វើការ បានថយចុះ។ FAA ក៏​បាន​ដក​ការ​រឹត​បន្តឹង​លើ​ការ​បាញ់​បង្ហោះយានអវ​អាកាស និង​ការ​ហោះ​ហើរ​ទូទៅ​នៅ​អាកាសយានដ្ឋាន​មួយ​ចំនួនផងដែរ។

FAA គឺជាអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រហែល ៣ ៥០០ អំឡុងពេលខ្វះខាតបុគ្គលិក។ បុគ្គលិកជាច្រើន បានធ្វើការថែមម៉ោងជាកាតព្វកិច្ច និងរយៈពេល ៦សប្តាហ៍ តាំងមុនពេលបិទរដ្ឋាភិបាលសហព័ន្ធ ដែលនាំឱ្យពួកគេធ្វើការដោយគ្មានប្រាក់ឈ្នួល។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ពីរថ្ងៃបន្ទាប់ពីការបិទរដ្ឋាភិបាលបានបញ្ចប់ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិក FAA ផ្សេងទៀតចាប់ផ្តើមទទួលបានប្រាក់សំណង ស្មើនឹងប្រហែល ៧០ភាគរយនៃលុយជំពាក់៕