ការស្ទង់ប្រជាមតិរបស់បណ្តាញ CGTN៖ «ការបង្កហេតុ» របស់លោកស្រី Takaichi Sanae មានតែបង្កើតបញ្ហាអោយជប៉ុន

17-11-2025 17:59

(ប៉េកាំង)៖ ការលើកឡើងប្រកបដោយលក្ខណបង្កហេតុ ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់របស់លោកស្រី Takaichi Sanaeនាយករដ្ឋមន្រ្តីជប៉ុនបាននិងកំពុងទទួលការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ បានបណ្តាលឱ្យមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អន្តជាតិ។

ការស្ទង់ប្រជាមតិចំពោះអ្នកប្រើប្រាស់អ៊ីនធើណេតលើពិភពលោករបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញអោយឃើញថា អ្នកផ្តល់បទសម្ភាសន៍ជាទូទៅបានយល់ឃើញថា នេះជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះចិត្តអាត្មានិយមរបស់កម្លាំងស្តាំនិយមរបស់ជប៉ុន ដែលប៉ុនប៉ងដួលរលំសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,១%បានយល់ឃើញថា ជប៉ុនត្រូវប្រើសកម្មភាពជាក់ស្តែងគិតគូពិចារណាពីទោសកំហុស នៃប្រវត្តិសាស្រ្តទាំងស្រុង គោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍៨៨,៥% បានធ្វើការរិះគន់ការបង្កហេតុ ជាសាធារណៈរបស់ជប៉ុន ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២៕

វិទ្យុមិត្តភាពកម្ពុជាចិន

ការស្ទង់ប្រជាមតិនេះបានចេញផ្សាយជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី នៃបណ្តាញCGTN ដែលមានអ្នកនិយមលេងអ៊ីនធឺណិតសរុបចំនួន ៦៦៤៣នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិរបស់ពួកគេ ក្នុងរយៈពេល២៤ម៉ោង ៕