* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការបាក់ដីនៅខេត្តជ្វាកណ្ដាលរបស់ឥណ្ឌូណេស៊ី សម្លាប់មនុស្សយ៉ាងតិច១៨នាក់ ខណៈរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន (Video inside)

17-11-2025 18:27

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា ការបាក់ដីដែលបង្កដោយភ្លៀងធ្លាក់នៅតំបន់ចំនួនពីរក្នុងខេត្តជ្វាកណ្ដាល (Central Java) កាលពីសប្តាហ៍មុន បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៨នាក់ ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបានឱ្យដឹងថា ការបាក់ដីនៅក្នុងទីក្រុង Cilacap កាលពីសប្តាហ៍មុន បានកប់ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នងនៅក្នុងភូមិ Cibeunying។ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះមានការលំបាក ដោយសារប្រជាជនត្រូវបានកប់នៅក្រោមដីជម្រៅពី ៣ ទៅ ៨ម៉ែត្រ។ លោក M Abdullah ប្រធានផ្នែកមូលដ្ឋាននៃទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះបានបញ្ជាក់ថា ការបាក់ដីនៅ Cilacap បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និង ៧នាក់ទៀតកំពុងបាត់ខ្លួន។

ដោយឡែក គ្រោះបាក់ដីមួយទៀតដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងតំបន់ Banjarnegara បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង ២៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបានបន្ថែមថា ផ្ទះប្រជាពលរដ្ឋប្រមាណ ៣០ខ្នង រួមទាំងដីកសិកម្មផងដែរ បានរងការខូចខាត។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារឧតុនិយម រដូវវស្សារបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមតាំងពីខែកញ្ញា ហើយទំនងជានឹងបន្តរហូតដល់ខែមេសា ដែលនាំមកនូវហានិភ័យខ្ពស់នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់៕