* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តុលាការកំពូលថៃ បង្គាប់ឱ្យលោក Thaksin បង់ពន្ធជាង ៥៤០លានដុល្លារ ពីការលក់ក្រុមហ៊ុន Shin Corporation (Video inside)

18-11-2025 08:45

(បាងកក)៖ តុលាការកំពូលថៃ កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា បានបង្គាប់អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ លោក Thaksin Shinawatra បង់ពន្ធត្រឡប់ជូនរដ្ឋវិញ ពាក់ព័ន្ធនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍របស់លោក ខណ​ៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនរាយការណ៍ចំនួនទឹកប្រាក់ដែលត្រូវបានបង់ពន្ធនោះមានដល់ទៅជាង៥៤០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាលពីឆ្នាំ២០០៦ លោក Thaksin បានរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងជាប់ផុងក្នុងរឿងអាស្រូវគេចពន្ធពីការលក់ភាគហ៊ុននៃក្រុមហ៊ុនរបស់លោកមានឈ្មោះថា Shin Corporation ទៅឱ្យក្រុមហ៊ុនសិង្ហបុរី Temasek។ ក្នុងឆ្នាំដដែលនោះ លោកត្រូវបានបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋប្រហារមួយ និងក្រោយបាននិរទេសខ្លួនឯង ទៅរស់នៅនៅបរទេសជាងមួយទសវត្សរ៍ ហើយបច្ចុប្បន្ន មហាសេដ្ឋីថៃមានអាយុ ៧៦ឆ្នាំរូបនេះកំពុងជាប់ឃុំក្នុងពន្ធនាគារ។

អ្នកនាំពាក្យតុលាការកំពូលថៃ លោក Suriyan Hongvilai បានឱ្យដឹងកាលពីថ្ងៃចន្ទថាតុលាការកំពូលបានលុបចោលសាលក្រមរបស់សាលាឧទ្ធរណ៍ក្នុងករណីពន្ធ ដោយបង្ខលោក Thaksin អនុវត្តតាមការបង្គាប់របស់នាយកដ្ឋានប្រាក់ចំណូលដើម្បីបង់ពន្ធត្រឡប់ជូនរដ្ឋវិញ។ លោក Suriyan មិនបានបញ្ជាក់ថាតើចំនួនទឹកប្រាក់ប៉ុន្មាននឹងត្រូវបង់ពន្ធជូនរដ្ឋវិញនោះទេ តែប្រព័ន្ធផ្សព្វផ្សាយថៃជាច្រើនរាយការណ៍ថាតុលាការកំពូលថៃបានបង្គាប់ឱ្យលោក Thaksin បង់ពន្ធ និងប្រាក់ពិន័យជាង ១៧.៦ពាន់លានបាត ឬស្មើនឹងជាង ៥៤០លានដុល្លារ៕