ហាម៉ាស ច្រានចោលដំណោះស្រាយអាមេរិកសម្រាប់តំបន់ហ្កាហ្សា ដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ UN (Video inside)

18-11-2025 11:00

(ហ្កាហ្សា)៖ ក្រុមហាម៉ាស បានច្រានចោលការបោះឆ្នោតអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) លើសេចក្តីព្រាងដំណោះស្រាយមួយ ដែលជំរុញផែនការសន្តិភាពហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយនិយាយថា ដំណោះស្រាយនេះមិនបានពេញតាមសិទ្ធិ និងការទាមទាររបស់ប៉ាឡេស្ទីន ហើយស្វែងរកការដាក់បន្ទុកជាអន្តរជាតិលើដែនដីប៉ាឡេស្ទីន និងក្រុមជំទាស់នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្រុមហាម៉ាស បានបន្ថែមថា ការចាត់តាំងឱ្យមានកងកម្លាំងអន្តរជាតិ ជាមួយភារកិច្ច និងតួនាទីនៅខាងក្នុងតំបន់ហ្កាហ្សា រួមទាំងការរំសាយអាវុធរបស់ក្រុមតស៊ូ ធ្វើឱ្យតំបន់លែងមានអព្យាក្រឹត ហើយបង្វែរជម្លោះទៅជាអំណាចកាន់កាប់។

គួរបញ្ជាក់ថា ដំណោះស្រាយអាមេរិកដែលជំ

រុញផែនការសន្តិភាពហ្កាហ្សារបស់ លោក ដូណាល់ ត្រាំ រួមមានការដាក់ពង្រាយកម្លាំងអន្តរជាតិ និងត្រួយត្រាយផ្លូវឆ្ពោះទៅកាន់រដ្ឋប៉ាឡេស្ទីននាពេលអនាគត ត្រូវបានក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតអនុម័ត។ ផែនការសន្តិភាព ២០ចំណុចរបស់លោក ត្រាំ និងដែលទទួលយកដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីខែកញ្ញា ត្រូវបានបញ្ចូលជាឧបសម្ព័ន្ធនៅក្នុងដំណោះស្រាយដែលបានអនុម័ត៕