ទស្សនាវដ្តី «QIU SHI» ចេញផ្សាយអត្ថបទដ៏សំខាន់របស់ប្រធានរដ្ឋចិនលោក ស៊ី ជីនភីង ដែលមានចំណងជើងថា «អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌក្នុងតំបន់»
18-11-2025 17:46
(ប៉េកាំង)៖ ទស្សនាវដ្តី《QIU SHI》លេខទី២២ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា នឹងចុះផ្សាយអត្ថបទដ៏សំខាន់របស់ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា 《អភិវឌ្ឍកម្លាំងផលិតកម្មគណភាពថ្មីតាមលក្ខខណ្ឌក្នុងតំបន់ 》។ នេះជាសម្រង់ខ្លឹមសារនៃបទអត្ថាធិប្បាយដ៏សំខាន់របស់លោក ស៊ី ជីនភីង ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ ខែមេសា ឆ្នាំ២០២៥។
អត្ថបទនេះបានបញ្ជាក់ថា កម្លាំងផលិតកម្មគុណភាពថ្មី គឹជាទម្រង់កម្លាំងផលិតកម្មឈានមុខ ដែលនវានុវត្តន៍បានដើរតួនាទីសំខាន់ បម្រះខ្លួនចេញពីវិធីកំណើនសដ្ឋកិច្ច និងមាគាន៍អភិវឌ្ឍន៍កម្លាំងផលិតកម្មជាប្រពៃណី និងប្រកបដោយលក្ខណៈពិសេសដូចជា បច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់និងគុណភាពខ្ពស់។
អត្ថបទនេះបានលើកឡើងថា នវានុវត្តន៍បច្ចេកវិទ្យនិងនវានុវត្តន៍ឧស្សាហកម្ម គឺជាមាគាន៍ជាមូលដ្ឋានសម្រាប់កាអភិវដ្ឍ កម្លាំងផលិតកម្មគុណភាពថ្មី។ យើងត្រូវបង្កើតវេទិកានិងធ្វើឱ្យប្រសើរឡើងនូវរបបនិងប្រព័ន្ធ និងពង្រឹងតួនាទីរបស់សហគ្រាស ជាតួអង្គនវានុវត្តន៍សំខាន់ ដើម្បីធ្វើឱ្យខ្សែសង្វាក់នវានុវត្តន៍ និងខ្សែសង្វាក់ឧស្សាហកម្មតភ្ជាប់គ្នា។
ជាចុងក្រោយ អត្ថបទនេះបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំលើកទី១៥”នៃប្រទេសចិន ចាំបាច់ត្រូវតែដាក់ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមលក្ខខណ្ឌក្នុងតំបន់ក្នុងថានៈ ជាយុទ្ធសាស្ត្រដ៏កាន់តែលេចធ្លោ៕
វិទ្យុមិត្តភាពកម្ពុជាចិន




