ថៃ៖ អ្នកស្លាប់ដោយសារទឹកជំនន់ក្នុងខេត្តព្រះនគរស្រីអយុធ្យា កើនដល់ ២០នាក់ (Video inside)

19-11-2025 09:23

(បាងកក)៖ ការិយាល័យបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃនៃព្រះនគរស្រីអយុធ្យា បានរាយការណ៍ថាចំនួនអ្នកស្លាប់បានកើនដល់ ២០នាក់ ដោយសារគ្រោះទឹកជំនន់នៅខេត្តមួយនេះ។ នេះបើតាមកាសែតថៃ Khaosod នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា។

តាមការិយាល័យខាងលើដដែល ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន១១ ភូមិចំនួន ៨៩៩ ដោយគិតជាសរុបមានប្រជាជន ៦៣១៧៦គ្រួសាររងផលប៉ះពាល់។ ចំណែក តំបន់ ដែលរងគ្រោះជន់លិចខ្លាំងជាងគេ គឺស្រុក Phak Hai ដោយក្នុងផ្ទះ និងសហគមន៍ក្នុងស្រុកនេះត្រូវបានជន់លិច ហើយប្រជាជន ៦០០គ្រួសាររងផលប៉ះពាល់៕