* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គិភ័យដ៏សម្បើមមួយ បំផ្លាញផ្ទះ ១៧០ខ្នង នៅភាគខាងត្បូងប្រទេសជប៉ុន មនុស្សម្នាក់បាត់ខ្លួន (Video inside)

19-11-2025 10:07

(តូក្យូ)៖ ទីភ្នាក់ងារពន្លត់អគ្គិភ័យនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ថាផ្ទះជាង ១៧០ខ្នងក្នុងទីក្រុងឆ្នេរមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសត្រូវបានបំផ្លាញដោយអគ្គិភ័យពេញមួយយប់ និងមិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយទេ នៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទីភ្នាក់ងារពន្លត់អគ្គិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន មនុស្ស១៧៥នាក់រស់នៅក្នុងស្រុក Saganoseki នៃទីក្រុង Oita ស្ថិតនៅចម្ងាយ ៧៧០គីឡូម៉ែត្រ នៃភាគនិរតីទីក្រុងតូក្យូ បានជម្លៀសខ្លួន ទៅកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅម៉ោង ៥៖៤០នាទីល្ងាច កាលពីថ្ងៃអង្គារម្សិលមិញ (ម៉ោងនៅជប៉ុន)។ ទីភ្នាក់ងារដដែលឱ្យដឹងទៀតថាមនុស្សម្នាក់បានបាត់ខ្លួន ខណៈមូលហេតុ ដែលបណ្ដាលឱ្យអគ្គិភ័យកើតឡើងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

វីដេអូចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានបង្ហាញពីផ្ទះជាច្រើនខ្នងត្រូវបានភ្លើងឆេះរាបដល់ដី ហើយផ្សែងនៅតែបន្តហ៊ុយចេញនៅឡើយ។ ភ្លើងឆេះក៏បានរាលដាលដល់ព្រៃនៅក្បែរខាងផងដែរ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាឧទ្ធម្ភាគចក្រយោធាមួយគ្រឿងត្រូវបានបញ្ជូនឱ្យទៅជួយពន្លត់អគ្គិភ័យតាមសំណើរបស់ អភិបាលខេត្ត Oita៕