នាយករដ្ឋមន្ត្រីចិន ជួបប្រធានាធិបតីរុស្ស៉ី លោក ពូទីន នៅមូស្គូ (Video inside)
19-11-2025 10:38
(ប៉េកាំង)៖ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បានឱ្យដឹងថានាយករដ្ឋមន្ត្រីចិន លោក Li Qiang បានជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងទីក្រុងមូស្គូ។
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន Xinhua បានបញ្ជាក់ថាលោក Li Qiang បានប្រាប់លោក ពូទីនថា ចិនមានឆន្ទៈពង្រឹងបន្ថែមនូវភាពធន់នៃកិច្ចសហប្រតិបត្តិការជាមួយរុស្ស៉ី ព្រមទាំងពង្រឹង ក៏ដូចជាថែរក្សា សន្ទុះនៃការអភិវឌ្ឍឱ្យនៅឋិតឋេរនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។ តាមទីភ្នាក់ងារសារព័ត៌មានចិន លោក Li ក៏បានផ្ញើសារជូនពររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់លោក ពូទីន ផងដែរ។
លោកនាយករដ្ឋមន្ត្រីចិនថែមទាំងបានកត់សម្គាល់ទៀតផងថានៅក្រោមការណែនាំពីយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំង២ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៉ីសម្រាប់យុគសម័យថ្មី បានបន្តប្រតិបត្តិការនៅក្នុងកម្រិតដ៏ខ្ពស់មួយ៕






