* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រព័ន្ធផ្សព្វផ្សាយជប៉ុន៖ ចិននឹងផ្អាកការនាំចូលគ្រឿងសមុទ្រទាំងអស់របស់ជប៉ុន ចំពោះមុខជម្លោះការទូត (Video inside)

19-11-2025 13:46

(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Kyodo និង NHK នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បាននាំគ្នារាយការណ៍ថា ចិនបានជូនដំណឹងមកទីក្រុងតូក្យូថា ខ្លួននឹងដាក់បម្រាមលើ ការនាំចូលទាំងអស់នៃគ្រឿងសមុទ្ររបស់ជប៉ុន ចំពោះមុខភាពតានតឹង​នៃជម្លោះការទូតរវាងប្រទេសទាំងពីរ។

ក្នុងឆ្នាំនេះ ទីក្រុងប៉េកាំងទើបតែបានបន្ធូរបន្ថយខ្លះៗវិញប៉ុណ្ណោះ នូវការរឹតត្បិតរបស់ខ្លួនលើគ្រឿងសមុទ្រនាំចូលរបស់ជប៉ុន ដែលត្រូវបានដាក់ចេញ ពាក់ព័ន្ធការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពល Fukushima ចូលទៅក្នុងសមុទ្រកាលពីឆ្នាំ២០២៣។ មុនបម្រាមកាលនោះ ចិនរ៉ាប់រងជាង១ភាគ៥ នៃការនាំចេញគ្រឿងសមុទ្រទាំងអស់របស់ជប៉ុន។

បើតាមសេចក្តីរាយការណ៍របស់ Kyodo ចិនបានជូនដំណឹងដល់ជប៉ុនថា ខ្លួននឹងដាក់បម្រាមខាងលើឡើងវិញ ដោយសារតែ​ភាពចាំបាច់ត្រូវបន្តតាមដានបន្ថែមទៀត លើដំណើរការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ។ ទោះជាបែបនេះក្តី វាកើតមានឡើងបន្ទាប់ពី​ការផ្ទុះជម្លោះការទូតរវាងប្រទេសទាំងពីរ ដោយសារតែសម្តីរបស់នាយករដ្ឋមន្រ្តីជប៉ុន ពាក់ព័ន្ធនឹងតៃវ៉ាន់ នៅក្នុងខែនេះ។

គួរបញ្ជាក់ថា ថ្លែងប្រាប់សភាជប៉ុន នាយករដ្ឋមន្រ្តី លោកស្រី Sanae Takaichi បាននិយាយថា ក្នុងករណីចិនវាយប្រហារលើ​តៃវ៉ាន់ នោះវានឹងគំរាមកំហែងដល់អាយុជីវិតរបស់ប្រទេសជប៉ុន ហើយអាចនាំឱ្យមានការឆ្លើយតបដោយយោធាពីសំណាក់ទីក្រុងតូក្យូ។ ការលើកឡើងបែបនោះ បានបង្កឱ្យចិនខឹងសម្បារជាខ្លាំង ហើយទាមទារឱ្យលោកស្រី Takaichi ដកសម្តីវិញជាបន្ទាន់៕