* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទឹកជំនន់ វាយប្រហារប្រទេសវៀតណាមជាថ្មី មនុស្ស ៨នាក់ស្លាប់ ប៉ះពាល់ការប្រមូលផលកាហ្វេ (Video inside)

19-11-2025 15:48

(ហាណូយ)៖ គ្រោះទឹកជំនន់ និងបំណាក់ដី ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាមសាជាថ្មី គិតចាប់តាំងពីថ្ងៃចុងសប្តាហ៍មុនមក បណ្តាលឱ្យមនុស្សចំនួន ៨នាក់បាត់បង់ជីវិត ខណៈ​ដែលក្រុមអ្នករកស៉ីលើវិស័យកាហ្វេ ​ព្រមាន​ថា​វា​អាច​រារាំង​ដល់​ការ​ប្រមូល​ផល​ដំណាំកាហ្វេ​ដែល​កំពុង​បន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។

តាំងពីថ្ងៃសៅរ៍មុន ភ្លៀងធ្លាក់កម្រិត ១ ១០០មីលីម៉ែត្រ បានកើតឡើងនៅផ្នែកខ្លះនៃភាគកណ្តាលប្រទេសវៀតណាម។ តំបន់នេះគឺជម្រុកនៃផលិតកម្មកាហ្វេ និងជាទីដែលមានឆ្នេរសមុទ្រដ៏ពេញនិយមបំផុតមួយរបស់វៀណាម ប៉ុន្តែតែងជួបប្រទះនឹងព្យុះ និងទឹកជំនន់។

ក្រុមអ្នករកស៉ីលើវិស័យកាហ្វេ ក្នុងខេត្ត Dak Lak និយាយថា កសិដ្ឋានកាហ្វេមួយចំនួននៅតំបន់ទំនាបនៃខេត្ត គឺមានទឹកជន់លិច ហើយភ្លៀងធ្លាក់កំពុងបន្ត និងបានធ្វើឱ្យការប្រមូលផលកាហ្វេមានភាពយឺតយាវ។

តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រជាពលរដ្ឋរាប់រយគ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះដែលរងនូវការជន់លិច កាលពីយប់មិញ។ ចំណែកខេត្ត Gia Lai ដែលនៅក្បែរនោះ សាលារៀនក៏ត្រូវបានបង្ខំចិត្តបិទទ្វារសម្រាកផងដែរ នាថ្ងៃពុធនេះ ប៉ះពាល់ដល់សិស្សចំនួន ២៦ ០០០នាក់៕