មន្ត្រីការទូតចិននិងជប៉ុនធ្វើកិច្ចពិគ្រោះពិភាក្សានៅក្រុងប៉េកាំង

19-11-2025 17:48

(ប៉េកាំង)៖ ខណៈពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការបរទេសចិន ដែលបើកធ្វើនៅថ្ងៃទី១៨ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា នៅព្រឹកថ្ងៃនេះ លោក Liu Jinsong អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន និងលោក Masaaki Kanai អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីនិងអូសេអានី នៃក្រសួងការបរទេសជប៉ុន បានធ្វើកិច្ចពិគ្រោះពិភាក្សានៅក្រុងប៉េកាំង។

ក្នុងកិច្ចពិគ្រោះពិភាក្សា ប្រទេសចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងមាត់ ចំពោះជប៉ុនជាថ្មីម្តងទៀតអំពីពាក្យសម្តីខុសឆ្គង របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន ដោយសង្កត់ធ្ងន់ថា ពាក្យសម្តីខុសឆ្គងរបស់លោកស្រី Sanae Takaichi បានលើ្មសយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ព្រមទាំងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ ល្មើសយ៉ាងធ្ងន់ធ្ងរនឹងគោលការណ៍ចិនមួយ និងស្មារតីនៃឯកសារនយោបាយទាំង ៤រវាងចិននិងជប៉ុន បង្កការបានប៉ះពាល់ពីឫសគល់ចំពោះមូលដ្ឋាន នៃនយោបាយនៃទំនាក់ទំនង រវាងចិននិងជប៉ុន ដែលមានចរិតនិងឥទ្ធិពលដ៏អាក្រក់ ធ្វើឱ្យប្រជាជនចិនមានការខឹងសម្បា និងថ្កោលទោសជាទូទៅ ។ ប្រទេសចិនដាស់តឿនជប៉ុនឱ្យលុបចោលពាក្យសម្តីខុសឆ្គង បញ្ឈប់ការបង្ករឿងក្នុងបញ្ហាពាក់ព័ន្ធដល់ ប្រទេសចិន និងកែតម្រូវកំហុសរបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីគាំពារមូលដ្ឋាននៃនយោបាយនៃទំនាក់ទំនង រវាងចិននិងជប៉ុន៕

វិទ្យុមិត្តភាពកម្ពុជាចិន