លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ ចំពោះការងារអភិបាលកិច្ចជាតិដោយច្បាប់ ដោយគ្រប់ជ្រុងជ្រោយនៃប្រទេសចិន
19-11-2025 17:49
(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ ចំពោះការងារអភិបាលកិច្ចជាតិដោយ ច្បាប់ដោយគ្រប់ជ្រុងជ្រោយនៃប្រទេសចិនថា តាំងពីសមាជបក្សលើកទី ១៨ មក មជ្ឈិមបក្សបានដាក់បញ្ចូលការជំរុញយ៉ាងខ្លាំងក្លានូវការងារអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយក្នុងរចនាសម្ព័ន្ធជាយុទ្ធសាស្ត្រនៃ"ភាពគ្រប់ជ្រុងជ្រោយចំនួនបួន" និម្មាបនកម្មទូទៅស្តីពីការធ្វើអភិបាលកិច្ចជាតិ ដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយ នៃប្រទេសចិន ត្រូវបានបង្កើតឡើងជាមូលដ្ឋាន ក៏ដូចជាប្រព័ន្ធសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ដែលគ្រប់គ្រងដោយច្បាប់ត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយផ្លូវសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ដែលគ្រប់គ្រងដោយច្បាប់នឹងកាន់តែធំទូលាយ ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងដំណើរថ្មី ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតអភិបាលកិច្ចជាតិ ដោយច្បាប់នៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ត្រូវជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការតាក់តែងច្បាប់តាមបែបវិទ្យាសាស្រ្ត ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ការជំរុញភាពយុត្តិធម៌នៃតុលាការនិងប្រជាជនគ្រប់រូប គោរពតាមច្បាប់ដើម្បីផ្តល់ការធានាខាងផ្លូវច្បាប់យ៉ាងរឹងមាំ ដល់ការជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។
សូមបញ្ជាក់ថា កិច្ចប្រជុំមជ្ឈិមចិនស្តីពីការងារអភិបាលកិច្ចជាតិដោយច្បាប់ ដោយគ្រប់ជ្រុងជ្រោយបានបើកធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា៕
វិទ្យុមិត្តភាពកម្ពុជាចិន




