ការស្ទង់មតិរបស់ CGTN៖ ពួកស្តាំនិយមរបស់ជប៉ុនគឺជា «វិបត្តិស្លាប់រស់»

20-11-2025 16:47

(ប៉េកាំង)៖ “វិបត្តិស្លាប់រស់”៖ ខណៈពេលពាក្យសម្តីដែលពួកស្តាំនិយមរបស់ជប៉ុន ទម្លាប់ប្រើដើម្បីបំផុសការឈា្លនពានចំពោះបរទេស ត្រូវលើកឡើងដោយនាយករដ្ឋមន្ត្រីជប៉ុនថ្មី ភាពអន្ធការនៃយោធានិយមជប៉ុន បានគ្របដណ្តប់សាធារណមតិអន្តរជាតិយ៉ាងឆាប់រហ័ស។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកឱ្យដឹងថា ប្រជាជននៃប្រទេសនានាបានសម្គាល់ឃើញជាទូទៅថា ពាក្យសម្តីនិងទង្វើដ៏អាក្រក់របស់នាយករដ្ឋមន្ត្រីជប៉ុន មិនមែនជារឿងដោយឡែកនោះទេ តែគឺជាការបង្ហាញពីនិន្នាការងើបឡើងវិញជាបណ្តើរៗ នៃយោធានិយមជប៉ុន ដែលយើងត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ។

ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៥ភាគរយបានថ្លែងថា ប្រការនេះបានបង្ហាញពីសញ្ញាគ្រោះថ្នាក់នៃការងើបឡើងវិញ របស់យោធានិយមជប៉ុន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០ភាគរយយល់ឃើញថា ជប៉ុនមានលទ្ធភាពដើរតាមផ្លូវយោធានិយមឡើងវិញ ដ៏គួរឱ្យព្រួយបារម្ភ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣ភាគរយ រិះគន់រដ្ឋាភិបាលជប៉ុនដែលប្រាសចាកពីអ្វីដែលខ្លួនហៅថា “ប្រទេសសន្តិភាព” ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៩ភាគរយ បានព្រមានថា ប្រសិនបើជប៉ុនចាត់ទុកការវាតទីនិងកម្លាំងប្រដាប់អាវុធ ជាមធ្យោបាយសម្រាប់ដោះស្រាយការវិវាទ នោះ មុខជានឹងត្រូវបង់តម្លៃដ៏ធ្ងន់ធ្ងរជាមិនខាន។ ការស្ទង់មតិនេះបានចេញផ្សាយលើ វេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ដែលមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតសរុបចំនួន ៧១៤៧បានចូលរួមការបោះឆ្នោត និងបញ្ចេញមតិរបស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន