ការលក់ខុនដូនៅសិង្ហបុរី ចាយពេលយូរជាងមុន ខណៈអ្នកទិញមានជម្រើសកាន់តែច្រើន ចំពោះមុខការបើកគម្រោងថ្មីៗបន្ថែម (Video inside)
21-11-2025 11:08
(សិង្ហបុរី)៖ យោងតាមទិន្នន័យដែលសារព័ត៌មាន CNA ទទួលបាន រលកនៃការបើកដំណើរការអគារខុនដូថ្មីៗ នៅក្នុងខែតុលា ធ្វើឱ្យអ្នកទិញងាកចេញពីទីផ្សារដាក់លក់វិញ ជាហេតុធ្វើឱ្យភ្នាក់ងារលក់ខុនដូដែលសាងសង់ពីមុនៗ អាចលក់បានកម្រិតទាបបំផុត ក្នុងរយៈពេល ១៦ខែ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ទិន្នន័យពី ERA Research and Market Intelligence និងអាជ្ញាធរអភិវឌ្ឍទីក្រុង (URA) បង្ហាញថា ខុនដូចំនួន ៧៥៣ ត្រូវបានដាក់លក់វិញ នៅក្នុងខែតុលា។ នៅទូទាំងប្រទេសសិង្ហបុរី ក្រុមអ្នកអភិវឌ្ឍលក់បានផ្ទះថ្មីចំនួន ២ ៤២៤ នៅក្នុងខែតុលា ពោលគឺកើនឡើង ៩ដងច្រើនជាងនៅក្នុងខែកញ្ញា និងជាតួលេខលក់ប្រចាំខែខ្ពស់បំផុតក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍទីក្រុង ហើយតួលេខនេះមិនទាន់រាប់បញ្ចូលខុនដូទេ។
យ៉ាងនេះក្តី អ្នកតាមដានទីផ្សារនិយាយថា តម្រូវការខុនដូដាក់លក់វិញ នៅតែមានស្ថិរភាព តែភ្នាក់ងារអចលនទ្រព្យ កំពុងជួបប្រទះនឹងភាពប្រែប្រួលជាក់ស្តែង ដោយខុនដូដាក់លក់វិញមួយចំនួន គ្មានទីផ្សារអស់រយៈពេលច្រើនខែមកហើយ។ តាមភ្នាក់ងារអចលនទ្រព្យ ការព្រួយបារម្ភអំពីបញ្ហាសេដ្ឋកិច្ច និងការងារ ធ្វើឱ្យអ្នកទិញកាន់តែមានការប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ការបើកដំណើរការខុនដូថ្មីជាង ២០អគារក្នុងឆ្នាំនេះ ធ្វើឱ្យអ្នកទិញកាន់តែមានជម្រើស៕




