រុស្ស៉ី អះអាងថាបានពិភាក្សាស៉ីជម្រៅជាមួយចិន ទាក់ទងបញ្ហាមីស៉ីល និងនុយក្លេអ៊ែរ (Video inside)
21-11-2025 16:02
(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ីប្រកាសថា រុស្ស៉ី និងចិន បានបើកការពិភាក្សានៅទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងបញ្ហាមីស៉ីលក៏ដូចជានុយក្លេអ៊ែរ ហើយបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារទាំងអស់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
គ្មានការផ្តល់ព័ត៌មានលម្អិតលើសពីនេះទេ ដោយក្រសួងការបរទេសរុស្ស៉ី គ្រាន់តែលើកឡើងថា វាជាការពិភាក្សាយ៉ាងស៉ីជម្រៅ វិភាគរួមគ្នាអំពីកត្តាអស្ថិរភាពសន្តិសុខសកល និងក្នុងតំបន់ ក៏ដូចជាការផ្លាស់ប្តូរទស្សនស្តីពីវិធីដើម្បីបញ្ហាទាំងនោះ។
ការពិភាក្សានេះកើតឡើង បន្ទាប់មានក្តីបារម្ភនៅក្នុងប្រទេសទាំងពីរ អំពីផែនការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញការសាងសង់ខែលការពារមីស៉ីល Golden Dome និងបំណងរបស់លោកក្នុងធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោយផ្អាកអស់រយៈពេលជាង ៣០ឆ្នាំ៕







