លោក Xi Jinping សំណេះសំណាលស្តីពីការរំលឹកខួបកំណើតទី១១០ របស់សមមិត្ត Hu Yaobang អតីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
21-11-2025 16:58
(ប៉េកាំង)៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំពិធីសំណេះសំណាល ស្តីពីការរំលឹកខួបកំណើតទី១១០របស់សមមិត្ត Hu Yaobang អតីតអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់ថា ត្រូវរៀនសូត្រយ៉ាង ហ្មត់ចត់ពីស្មារតីដ៏ឧដុង្គឧត្តមនិងឥរិយាបថដ៏ល្អប្រសើររបស់សមមិត្ត Hu Yaobang កុំបំភ្លេចគោលបំណងដើម ចងចាំពីបេសកកម្ម ពង្រឹងជំនឿខាងប្រវត្តិសាស្ត្រ ដើម្បីជំរុញកិច្ចការទាំងអស់ដោយកាយវិការតស៊ូដ៏រឹងមាំ៕
វិទ្យុមិត្តភាពកម្ពុជាចិន




