បទវិភាគ៖ ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដាច់ខាតមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញ
21-11-2025 17:47
(ប៉េកាំង)៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា មន្ត្រីក្រសួងការបរទេសចិន បានធ្វើកិច្ចពិគ្រោះពិភាក្សាជាមួយ មន្ត្រីក្រសួងការបរទេសជប៉ុននៅទីក្រុងប៉េកាំង។ ភាគីចិនបានលើកឡើងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីជប៉ុនម្តងទៀត អំពីពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ដាស់តឿនយ៉ាងម៉ឺងម៉ាត់ឱ្យភាគីជប៉ុន លុបចោលពាក្យសម្តីខុសឆ្គងរបស់ខ្លួន បញ្ឈប់ការបង្ករឿងក្នុងបញ្ហាពាក់ព័ន្ធនឹង ប្រទេសចិននិងកែតម្រូវកំហុសរបស់ខ្លួន តាមរយៈសកម្មភាពជាក់ស្តែងដើម្បីគាំពារមូលដ្ឋានគ្រឹះខាងនយោបាយ នៃទំនាក់ទំនងរវាងចិននិងជប៉ុន។
តាំងពីលោកស្រី Sanae Takaichi បាននិយាយបញ្ឆិតបញ្ឆៀងពីលទ្ធភាពលូកដៃចូល ក្នុងបញ្ហាតៃវ៉ាន់ដោយកម្លាំងបាយ កាលពីថ្ងៃទី៧ ខែវិច្ឆិកាមក រដ្ឋាភិបាលចិនបានឆ្លើយតបវិញយ៉ាងខ្លាំងក្លា ចំពោះពាក្យសម្តីបង្ករឿងហេតុពាក់ព័ន្ធនឹង តំបន់តៃវ៉ាន់របស់លោកស្រី។ បើនិយាយចំពោះប្រទេសចិន បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ចិន។ លោកស្រី Sanae Takaichi បានបង្ករឿងហេតុចំពោះប្រទេសចិនលើបញ្ហានេះ តាមតែទំនើងចិត្តដោយមិនអើពើនឹង គំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដែលច្បាស់ជាត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុត ប្រទេសធំទីពីរខាងការនាំចេញនិងជាប្រភពនាំចូលធំបំផុតរបស់ប្រទេសជប៉ុន ។ នាពេលថ្មីៗកន្លងទៅនេះ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ Nomura របស់ជប៉ុនបានថ្លែងថា ប្រសិនបើចំនួនអ្នកទេសចរចិន ដែលមកទស្សនាប្រទេសជប៉ុនមានការថយចុះយ៉ាងខ្លាំង នោះ តាមការគណនាជា ជំហានដំបូងឱ្យដឹងថា ការខាតបង់ខាងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងឈានដល់ ២,២ ទ្រីលានយ៉េនជប៉ុន(ប្រហែលត្រូវជា ១០១,១៦ ប៊ីលានយាន់ប្រាក់ចិន) ។ ប៉ុន្មានថ្ងៃជាប់មកនេះ គ្រប់មជ្ឈដ្ឋានក្នុងស្រុកជប៉ុនបានថ្កោលទោស ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi ជាបន្តបន្ទាប់ ដោយបានអំពាវនាវឱ្យលោកស្រីលុបចោល ពាក្យសម្តីខុសឆ្គងរបស់ខ្លួនជាបន្ទាន់។
ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវប្រវត្តិសាស្ត្រ ការឆ្លើយតបវិញរបស់ប្រទេសចិនមិនត្រឹមតែបាន គាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដីប៉ុណ្ណោះទេ ថែមទាំងក៏បានគាំពារសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ និងសន្តិភាពក្នុងតំបន់ផងដែរដែលជាការទប់ស្កាត់យ៉ាងខ្លាំងក្លា ចំពោះការងើបឡើងវិញ នៃយោធានិយមជប៉ុន។ ជាពិសេសគឺឆ្នាំនេះជាខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ទង្វើរបស់លោកស្រី Sanae Takaichi បានបដិសេធដោយផ្ទាល់ចំពោះសមិទ្ធផលជ័យជម្នះ នៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន បង្ករឿងហេតុចំពោះសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ហេតុនេះហើយ សារសំខាន់និងភាពចាំបាច់នៃ ការឆ្លើយតបវិញរបស់ប្រទេសចិន ក៏មានភាពកាន់តែច្បាស់លាស់ដែរ។
កាលពីខែកក្កដា ឆ្នាំនេះ គណបក្សសេរីប្រជាធិបតេយ្យរបស់លោកស្រី Sanae Takaichi បានចងសម្ព័ន្ធភាពជាមួយ គណបក្សនវានុវត្តន៍ ដែលជាគណបក្សស្តាំនិយមជប៉ុន ហើយកិច្ចព្រមព្រៀងស្តីពីការរួមគ្នាកាន់អំណាច រវាងគណបក្សទាំងពីរ បានលើកឡើងយ៉ាងច្បាស់លាស់ថា "នឹងធ្វើវិសោធនកម្មមាត្រាទី ៩ នៃ«រដ្ឋធម្មនុញ្ញ»" និង "បន្ថែមមាត្រាស្តីពីភាពអាសន្ន" ដើម្បីបើកផ្លូវឱ្យជប៉ុនសម្រេចបាននូវ "ភាពប្រក្រតីឡើងវិញនៃកងទ័ព"។
ទង្វើដ៏គ្រោះថ្នាក់មួយចំនួនរបស់ជប៉ុន បានបណ្តាលឱ្យមានការរិះគន់យ៉ាងទូលំទូលាយពីប្រទេសជិតខាង ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះករណីដែលថា លោកស្រី Sanae Takaichi បានអះអាងនាពេលថ្មីៗកន្លងទៅនេះថា កោះ Tokdo (ជប៉ុនហៅកោះ Takeshima ) គឺជា "ទឹកដីមានស្រាប់" របស់ជប៉ុន ហើយបានផ្អាកសមយុទ្ធរួមរវាងកូរ៉េខាងត្បូង និងជប៉ុនដែលពីមុនបានកំណត់ធ្វើនៅខែវិច្ឆិកា ឆ្នាំនេះ។ល។ ទង្វើបង្ករឿងហេតុរបស់លោកស្រី Sanae Takaichi បានបណ្តាលឱ្យមានការប្រឆាំងតវ៉ា និងរិះគន់ព្រោងព្រាតពីប្រទេសជិតខាងជាច្រើន នេះបានបង្ហាញថា ជប៉ុនបានក្លាយជាប្រភពហានិភ័យដ៏ធំបំផុត នៃការបំផ្លាញសន្តិភាពនៅអាស៊ីបូព៌ារួចហើយ។
មិនថាអ្នកណាឡើងកាន់អំណាចក៏ដោយ ក៏ជប៉ុនចាំបាច់ត្រូវគោរពតាមពាក្យសន្យារបស់ខ្លួន និងដើរតាមមាគ៌ាដែលអភិវឌ្ឍដោយសន្តិភាព។ ប្រទេសចិននឹងបន្តចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់ទង្វែណា ដែលចង់ឱ្យយោធានិយមងើបឡើងវិញ ព្រមទាំងគាំពារយ៉ាងមុតមាំ នូវសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ និងសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ សហគមន៍អន្តរជាតិក៏គួរពួតដៃគ្នា ដើម្បីមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញ ជាដាច់ខាត ក៏ដូចជាដាច់ខាតមិនអនុញ្ញាតឱ្យសន្តិភាព និងស្ថិរភាពពិភពលោករងការបំផ្លាញម្តងទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន






