យន្ដហោះចម្បាំងឥណ្ឌាមួយគ្រឿង ធ្លាក់អំឡុងហោះសម្ដែងនៅឯកម្មវិធី Dubai Airshow (Video inside)
21-11-2025 18:04
(ឌូបៃ)៖ យន្ដហោះចម្បាំងឥណ្ឌាមួយគ្រឿងបានធ្លាក់ នៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា អំឡុងហោះហើរសម្ដែងនៅឯកម្មវិធី Dubai Air Show ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
យន្ដហោះចម្បាំងឥណ្ឌាខាងលើជាប្រភេទយន្ដហោះធុន HAL Tejas បានធ្លាក់នៅប្រហែលជាម៉ោង ២៖១០នាទីរសៀល (ម៉ោងក្នុងតំបន់) ខណៈកំពុងហោះហើរសម្ដែងឱ្យភ្ញៀវកិត្តិយសទស្សនា។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ថាតើ ពីឡុតយន្ដហោះចម្បាំងនេះស្លាប់ ឬក៏នៅរស់នោះទេ រីឯមូលហេតុក៏មិនទាន់ត្រូវបានបញ្ជាក់នៅឡើយដែរ៕




