* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ្រោះរញ្ជួយដីកម្រិត ៥.៧ វាយប្រហារបង់ក្លាដែស, សម្លាប់មនុស្ស៥នាក់ និងរបួសប្រហែល ១០០នាក់ (Video inside)

21-11-2025 18:57

(ដាកា)៖ រដ្ឋាភិបាលបង់ក្លាដែស បានប្រកាសនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោចណាស់ ៥នាក់ រួមទាំងកុមារម្នាក់បានស្លាប់ និងប្រហែល ១០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័រ បានវាយប្រហារចំកណ្តាលប្រទេស ដែលបណ្តាលឱ្យអគារជាច្រើនរងការខូចខាត ជាពិសេសនៅរដ្ឋធានីដាកា (Dhaka) ដ៏កកកុញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក មូហាម៉ាត់ យូនុស (Muhammad Yunus) ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន បានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួស រួមមាននិស្សិតមកពីសាកលវិទ្យាល័យដាកា កម្មកររោងចក្រនៅទីក្រុង Gazipur និងប្រជាពលរដ្ឋនៅតំបន់ Narsingdi ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីភាគខាងកើតរដ្ឋធានីដាកា។ ប៉ូលិសបានរាយការណ៍ថា មនុស្ស ៣នាក់បានស្លាប់ នៅពេលដែលបង្កាន់ដៃនៃអគារកម្ពស់ ៦ជាន់បានបាក់ធ្លាក់មកលើអំឡុងពេលរញ្ជួយដី។

ប្រជាពលរដ្ឋនៅរដ្ឋធានីដាកា បានរត់ចេញពីផ្ទះសម្បែងរបស់ពួកគេយ៉ាងភ័យស្លន់ស្លោ ខណៈដែលអគារបានរង្គោះរង្គើ និងសំណង់មិនរឹងមាំខ្លះបានបាក់រលំ។ សាក្សីម្នាក់ឈ្មោះ Suman Rahman បាននិយាយថា «យើងមានអារម្មណ៍ថាមានការរង្គោះរង្គើយ៉ាងខ្លាំង ហើយអគារបានញ័រដូចដើមឈើ។ ជណ្តើរមានមនុស្សកកកុញ ខណៈដែលមនុស្សប្រញាប់ប្រញាល់ចុះមកក្រោម។ គ្រប់គ្នាមានការភ័យខ្លាច ហើយក្មេងៗបានស្រែកយំ»។

គួរបញ្ជាក់ថា ការរញ្ជួយនេះក៏ត្រូវបានគេដឹងនៅរដ្ឋភាគខាងកើតក្នុងប្រទេសឥណ្ឌាជាប់ព្រំដែនបង់ក្លាដែសផងដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរនៅទីនោះទេ។ រដ្ឋាភិបាលបង់ក្លាដែស បានបញ្ជាឱ្យបង្កើនប្រតិបត្តិការជួយសង្គ្រោះនៅតំបន់ដែលរងផលប៉ះពាល់ ខណៈអ្នករបួសធ្ងន់មួយចំនួនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕