* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

UPDATE: អ្នកបើកបរយន្តហោះទ័ពអាកាសឥណ្ឌាស្លាប់ ក្រោយយន្តហោះចម្បាំង Tejas ធ្លាក់ក្នុងពិព័រណ៍អាកាសចរណ៍ឌូបៃ (Video inside)

21-11-2025 19:23

(ឌូបៃ)៖ អ្នកបើកបរយន្តហោះម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះចម្បាំងប្រភេទ Tejas របស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់ក្នុងពេលកំពុងធ្វើការសម្តែងនៅឯពិព័រណ៍អាកាសចរណ៍ឌូបៃ (Dubai Airshow) នៅថ្ងៃសុក្រនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីផ្លូវការ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP យន្តហោះចម្បាំងដែលផលិតដោយក្រុមហ៊ុន Hindustan Aeronautics Ltd នេះ បានជួបគ្រោះថ្នាក់នៅវេលាម៉ោងប្រហែល ១៤:១០នាទី (ម៉ោងក្នុងតំបន់)។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយឌូបៃ និងក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់បានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះហេតុការណ៍នេះ និងកំពុងគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ។

កងទ័ពអាកាសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ថា «យើងសោកស្តាយយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិត និងឈរយ៉ាងរឹងមាំជាមួយក្រុមគ្រួសារដែលកំពុងកាន់ទុក្ខក្នុងគ្រាដ៏សោកសៅនេះ។ គណៈកម្មការស៊ើបអង្កេតមួយកំពុងត្រូវបានបង្កើតឡើង ដើម្បីស្វែងរកមូលហេតុនៃគ្រោះថ្នាក់នេះ»។

គួរបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ Dubai Airshow ឆ្នាំ២០២៥ ដែលបានចាប់ផ្តើមតាំងពីថ្ងៃចន្ទ។ ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមជាង ១៤៨,០០០នាក់ និងក្រុមហ៊ុនដាក់តាំងបង្ហាញចំនួន ១,៥០០ក្រុមហ៊ុន៕