* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ្រោះទឹកជំនន់នៅវៀតណាម សម្លាប់មនុស្សកើនដល់៥៥នាក់ (Video inside)

22-11-2025 14:31

(ហាណូយ)៖ នាថ្ងៃសៅរ៍នេះ ក្រុមសង្រ្គោះកំពុងខិតខំស្វែងរកអ្នកបាត់ខ្លួនជាច្រើននាក់ទៀត ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជា​គ្រោះទឹកជំនន់ រយៈពេលមួយសប្តាហ៍មកនេះ នៅប្រទេសវៀតណាម ជាទីដែលអាជ្ញាធរបានឱ្យដឹងថា មនុស្សយ៉ាងហោច ៥៥នាក់ហើយ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រសួងបរិស្ថានវៀតណាម បាននិយាយថា គិតចាប់តាំងពីចុងសប្តាហ៍មុនមក មនុស្សសរុបយ៉ាងហោច៥៥នាក់បានស្លាប់ នៅទូទាំងខេត្តចំនួន៦ នៃតំបន់ភាគខាងត្បូងនិងភាគកណ្តាលប្រទេស ហើយមនុស្ស១៣នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការស្វែងរក។ ក្នុងចំណោមខេត្តទាំងនោះ ខេត្ត Dak Lak រងគ្រោះខ្លាំងធ្ងន់ធ្ងរជាងគេ ដោយមានអ្នកស្លាប់ជាង២០នាក់។

ក្រសួងបានបន្តថា ផ្លូវហាយវ៉េជាច្រើនខ្សែ នៅបន្តមិនអាចធ្វើដំណើរឆ្លងកាត់បាន នាថ្ងៃសៅរ៍នេះ ហើយមនុស្ស៣០០ ០០០នាក់ នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់ ក្រោយការដាច់ចរន្តអគ្គិសនី ដែលពីដំបូងឡើយ បានប៉ះពាល់អ្នកប្រើប្រាស់សរុបជាង១លាននាក់។

គួរបញ្ជាក់ថា យោងតាមស្ថិតិផ្លូវការរបស់រដ្ឋាភិបាលវៀតណាម គិតចាប់តាំងពីខែមករា ដល់ខែតុលា គ្រោះមហន្តរាយធម្មជាតិ បានផ្តាច់ជីវិតឬធ្វើឱ្យបាត់ខ្លួន មនុស្សសរុប២៧៩នាក់​ រួមទាំងបង្កការខូចខាតគិតជាទឹកប្រាក់ជាង ២ពាន់លានដុល្លារ នៅក្នុងប្រទេសអាស៊ានមួយនេះ៕