ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ពាក់ព័ន្ធតំបន់តៃវ៉ាន់ត្រូវគេសន្មត់ថា ជាការដើរថយក្រោយក្នុងប្រវត្តិសាស្ត្រ ដល់ពេលរំលឹកឡើងវិញនូវ «សុន្ទរកថារបស់លោក Tomiichi Murayama» ហើយ
22-11-2025 16:21
(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ចេញមតិបង្ករហេតុដែលថា “ប្រសិនបើចិនដីគោកចាត់បញ្ជូននាវាចម្បាំងនិងប្រើប្រាស់កម្លាំងអាវុធទៅលើតំបន់តៃវ៉ាន់ នោះប្រហែលនឹងបង្កជាវិបត្តិស្លាប់រស់ នោះ ជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព” ដែលនិយាយបញ្ឆិតបញ្ឆៀងថា ជប៉ុនប្រហែលនឹងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ។ ពាក្យសម្តីដ៏ខុសឆ្គងដែលល្មើសនឹងស្មារតីនៃឯកសារនយោបាយចំនួន៤រវាងចិននិងជប៉ុនមិនត្រឹមតែនាំឱ្យភាគីចិនតវ៉ាយ៉ាងម៉ឹងម៉ាត់និងប្រឆាំងយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសជប៉ុនផងដែរ ។ សំដៅចំពោះពាក្យសម្តីខុសឆ្គងរបស់លោកស្រី Sanae Takaichi ពាក់ព័ន្ធតំបន់តៃវ៉ាន់ ឥស្សរជនមានការយល់ដឹងខ្ពស់ជប៉ុនបាននាំគ្នាបញ្ចេញការព្រមានឲ្យ។
លោក Takakage Fujita ប្រធានក្រុមប្រឹក្សានៃសមាគមបន្តវេននិងអភិវឌ្ឍសុន្ទរកថារបស់លោក Tomiichi Murayama របស់ជប៉ុន បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ថា ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ដែលពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ជា “ពាក្យសម្តីខុសឆ្គងយ៉ាងខ្លាំងនិងមិនទទួលខុសត្រូវដែលមិនធា្លប់មានក្នុងប្រវត្តិសាស្ត្រជប៉ុនបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ” ។ ជប៉ុនចង់ចាត់បញ្ជូនកងកម្លាំងស្វ័យការពារដោយយកលេសថា “តំបន់តៃវ៉ាន់មានរឿង” គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននិងការបង្កសង្គ្រាមយ៉ាងកម្រោល ហើយក៏ជាការជាន់ឈ្លីដោយបើកចំហចំពោះស្មារតីនៃ “សុន្ទរកថារបស់លោក Tomiichi Murayama ”ដែរ។
កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ១៩៩៥ ក្នុងឱកាសខួបទី៥០ឆ្នាំនៃការការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន លោក Tomiichi Murayama ដែលជានាយករដ្ឋមន្ត្រីជប៉ុនកាលនោះបានថ្លែងសុន្ទរកថាជាផ្លូវការអំពីបញ្ហាប្រវត្តិសាស្ត្រ ដោយទទួលស្គាល់និងពិចារណាកំហុសប្រវត្តិសាស្ត្រសង្គ្រាមឈ្លានពាននិងការគ្រប់គ្រងអាណានិគមនិយមរបស់ជប៉ុន ហើយសុំអភ័យទោសចំពោះប្រទេសរងគ្រោះ៕
វិទ្យុមិត្តភាពកម្ពុជាចិន




