ភាគីចិនផ្ញើសារលិខិតជូនលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន ទាក់ទងនឹងបញ្ហាតៃវ៉ាន់
22-11-2025 17:02
(ប៉េកាំង)៖ នៅថ្ងៃទី ២១ ខែវិច្ឆិកា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានផ្ញើសារលិខិតជូនលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីអធិប្បាយពីគោលជំហររបស់រដ្ឋាភិបាលចិនចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ។
ថ្លែងក្នុងសារលិខិត លោក Fu Cong បានលើកឡើងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានប្រើពាក្យសម្តីបង្កហេតុយ៉ាងគឃ្លើនពាក់ព័ន្ធនឹង បញ្ហាតៃវ៉ាន់ខណៈពេលចូលខ្លួនបកស្រាយក្នុងកិច្ចប្រជុំនៃរដ្ឋសភាជប៉ុនដោយបានបង្ហាញពីមហិច្ឆតាចង់ជ្រៀតជ្រែកក្នុងបញ្ហាតៃវ៉ាន់ តាមរយៈកម្លាំងប្រដាប់អាវុធជាលើកដំពូង បញ្ចេញការគំរាមកំហែងដោយកម្លាំងអាវុធជាលើកដំបូងចំពោះប្រទេសចិន ដែលបានបំពានផលប្រយោជន៍ជាស្នូល របស់ប្រទេសចិនយ៉ាងកម្រោល ។ ពាក្យសម្តីពាក់ព័ន្ធរបស់លោកស្រី គឺ ខុសឆ្គងនិងមានគ្រោះថ្នាក់ខ្លាំង វាមានចរិតអាក្រក់និងផលប៉ះពាល់ខ្លាំងបំផុត។
លោក Fu Cong បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាទឹកដីដ៏ពិសិដ្ឋរបស់ចិន។ ប្រសិនបើភាគីជប៉ុនហ៊ានជ្រៀតជ្រែកក្នុងកិច្ចការច្រកសមុទ្រតៃវ៉ាន់ដោយកម្លាំងប្រដាប់អាវុធ ដែលបង្កជាទង្វើឈ្លានពាន នោះ ភាគីចិននឹងអនុវត្តយ៉ាងដាច់ខាតនូវសិទ្ធិស្វ័យការពារដែល «ធម្មនុញ្ញអង្គការសហប្រជាជាតិ» និងច្បាប់អន្តរជាតិបានផ្តល់នោះ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដី៕
វិទ្យុមិត្តភាពកម្ពុជាចិន




