G20 បិទបញ្ចប់ជាមួយសេចក្តីប្រកាសរួម ដោយគ្មានវត្តមានសហរដ្ឋអាមេរិក (Video inside)
22-11-2025 19:27
(JOHANNESBURG)៖ កិច្ចប្រជុំកំពូលបណ្តាមេដឹកនាំនៃក្រុមប្រទេស G20 នៅអាហ្រ្វិកខាងត្បូង បានអនុម័តសេចក្តីប្រកាសមួយដែលដោះស្រាយវិបត្តិអាកាសធាតុ និងបញ្ហាប្រឈមសកលផ្សេងទៀត នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បេសកជន G20 បានរៀបចំសេចក្តីព្រាងរបស់មេដឹកនាំកាលពីថ្ងៃសុក្រ ដោយគ្មា នការចូលរួមពីសហរដ្ឋអាមេរិក។សេចក្តីប្រកាសនេះ សង្កត់ធ្ងន់លើភាពធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ និងតម្រូវការសម្របខ្លួនឱ្យកាន់តែប្រសើរឡើង កោតសរសេីរគោលដៅប្រកបដោយមហិច្ឆិតាក្នុងការជំរុញថាមពលកកើតឡើងវិញ និងកត់សម្គាល់កម្រិតទណ្ឌកម្មនៃសេវាបំណុលដែលរងគ្រោះដោយប្រទេសក្រីក្រ។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នៅទីក្រុង Johannesburg បាននិយាយថា «មានការយល់ស្របយ៉ាងលើសលប់លេីសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូល»។ តាមអ្នកនាំពាក្យប្រធានាធិបតីអាហ្រ្វិកខាងត្បូង «យេីងមានពេលពេញមួយឆ្នាំ សម្រាប់ធ្វេីការឆ្ពោះទៅសេចក្តីប្រកាសនេះ ហើយសប្តាហ៍កន្លងមកមានសភាពតឹងតែងតឹង»។ ដោយសេចក្តីប្រកាសរួមសរសេរថា សហរដ្ឋអាមេរិកជំទាស់ អ្នកនាំពាក្យរូបនេះបន្ថែមថា មិនអាចមានការចរចាឡេីងវិញទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះ G20 នាឆ្នាំ ២០២៦ ហេីយលោក Ramaphosa បានច្រានចោលសំណើក្នុងការចាត់ឱ្យឯកអគ្គរដ្ឋទូតអាមេរិក មកទទួលតំណែងប្រធានប្តូរវេន G20៕








