អតីតប្រធានាធិបតីប្រេស៉ីល លោក Bolsonaro ត្រូវបញ្ជូនទៅឃុំខ្លួននៅមន្ទីរឃុំឃាំង ដេីម្បីតាមដាន (Video inside)
22-11-2025 20:46
(ប្រាស៉ីលីយ៉ា)៖ អតីតប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro ត្រូវបាននាំទៅកាន់មន្ទីរឃុំឃាំងរបស់ប៉ូលិសសហព័ន្ធ ដេីម្បីតាមដានគម្រោងនៃក្រុមអ្នកគាំទ្រដែលបានប្រមូលផ្តុំនៅនៅជិតផ្ទះរបស់លោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លោក Bolsonaro ត្រូវឃុំខ្លួនក្នុងផ្ទះអស់ជាច្រើនខែមកហេីយ ខណៈដែលលោកបានប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសរបស់តុលាការកំពូល ទាក់ទងនឹងគម្រោងធ្វើរដ្ឋប្រហារ។ មេធាវីរបស់លោក គឺលោក Celso Vilardi បានទទួលស្គាល់បញ្ជូនទៅកាន់ឃុំឃាំង ប៉ុន្តែមិនបានលើកឡើងពីហេតុផលនោះទេ។ តាមតំណាងប៉ូលិសសហព័ន្ធ លោក Bolsonaro បានទទួឡការពិនិត្យសុខភាពនៅមន្ទីរឃុំឃាំង ក្នុងទីក្រុង Brasilia កាលពីព្រឹកថ្ងៃសៅរ៍។
ចៅក្រមតុលាការកំពូល លោក Alexandre de Moraes បានបញ្ជាក់ថា ភាពច្របូកច្របល់ពីការប្រមូលផ្តុំគ្នាដោយខុសច្បាប់នៃអ្នកគាំទ្ររបស់ទណ្ឌិត មានឱកាសខ្លាំងក្នុងការបង្កហានិភ័យដល់ការឃុំខ្លួនក្នុងផ្ទះ និងវិធានការប្រុងប្រយ័ត្នផ្សេងទៀត ដែលអនុញ្ញាតឱ្យមានការរត់គេចខ្លួនជាយថាហេតុ។
គួរបញ្ជាក់ថា លោក Bolsonaro អតីតមេដឹកនាំបក្សស្តាំនិយម ត្រូវបានកាត់ទោស កាលពីខែកញ្ញា ឱ្យជាប់ពន្ធនាគារយៈពេល ២៧ឆ្នាំ ៣ខែពីបទរៀបចំរដ្ឋប្រហារក្រោយចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២៕




