* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតីកូរ៉េខាងត្បូង ជួបនាយករដ្ឋមន្រ្តីចិន និងជប៉ុន នៅឯកិច្ចប្រជុំកំពូល G20 (Video inside)

24-11-2025 14:20

(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា លោក Lee Jae Myung បានជួបនាយករដ្ឋមន្រ្តីចិន លោក Li Qiang និងនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi អំឡុងសប្តាហ៍កន្លងទៅនេះនៃកិច្ចប្រជុំ G20 នៅប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។

នៅក្នុងជំនួប ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់ លោក Li ថាលោករំពឹងសម្រាប់ជំនួបជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង ក្នុងទីក្រុងប៉េកាំង នាពេលឆាប់ៗខាងមុខ ហើយលោក Li ថានឹងនាំសំណើនេះទៅកាន់ប្រធានាធិបតី ស៉ី។ ប្រធានាធិបតីកូរ៉េខាងត្បូង បាន​និយាយ​ទៀតថា ការ​ធ្វើទំនាក់ទំនង​គឺ​មាន​សារៈសំខាន់ សម្រាប់​ការ​កសាង​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ ខណៈដែល​លោក Li យល់ស្រប​។

ដោយឡែកនៅក្នុងជំនួបមួយទៀត ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកស្រី Takaichi បានបញ្ជាក់ឡើងវិញនូវសារសំខាន់ នៃទំនាក់ទំនងទ្វេភាគី ចំពោះមុខភាពមិនប្រាកដប្រជានៃសណ្តាប់ធ្នាប់អន្តរជាតិ។

គួរបញ្ជាក់ថា អំឡុងពេលថ្លែងសុន្ទរកថាកាលពីថ្ងៃអាទិត្យ លោក Lee Jae Myung បានសន្យាធ្វើឱ្យកិច្ចប្រជុំ G20 នៅតែជាវេទិកាដ៏មានឥទ្ធិពល សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ពេលដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០២៨៕