* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះទឹកជំនន់ខ្លាំងធ្ងន់ធ្ងរ ដោយប្រជាជនជិត២លាននាក់ នៅខេត្តចំនួន១០ រងផលប៉ះពាល់ ហើយខេត្ត Songkhla ទាំងមូល ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ (Video inside)

24-11-2025 14:51

(បាងកក)៖ អាជ្ញាធរទប់ស្កាត់និងបង្ការគ្រោះមហន្តរាយរបស់ថៃ នាថ្ងៃចន្ទនេះ បានរាយការណ៍ថា គ្រោះមហន្តរាយទឹកជំនន់ កំពុងវាយប្រហារខ្លាំងលើខេត្តសរុបចំនួន១០ នៅភាគខាងត្បូងប្រទេស ប៉ះពាល់ដល់ប្រជាជនសរុបជិត២លាននាក់ ហើយកម្ពស់ទឹក កំពុងបន្តកើនឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងចំណោមខេត្តភាគខាងត្បូងទាំងនោះរបស់ប្រទេសថៃ ខេត្ត Songkhla បានប្រកាសដាក់ខេត្តទាំងមូល ជាតំបន់គ្រោះមហន្តរាយ ដោយអភិបាលខេត្ត បានបញ្ជាឱ្យជម្លៀសពលរដ្ឋទាំងអស់ ចេញទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីស្ថានការណ៍ទឹកជំនន់ នៅស្រុក Hat Yai ព្រមទាំងស្រុកមួយចំនួនទៀតនៃខេត្តនេះ ត្រូវបានរាយការណ៍ថា ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត។

គួរបញ្ជាក់ថា ចំណែកនៅតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសថៃ ក៏បានជួបបញ្ហាជន់លិច ដែលប៉ះពាល់ដល់ខេត្តចំនួន១១ និងមនុស្សជិតកន្លះលាននាក់ផងដែរ ប៉ុន្តែកម្ពស់ទឹកភាគច្រើន បានចាប់ផ្តើមស្រកចុះទៅវិញជាបណ្តើរៗហើយ៕