* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់មនុស្ស ៣នាក់ នៅទីស្នាក់ការទាហានប៉ារ៉ារបស់ប៉ាគីស្ថាន (Video inside)

24-11-2025 15:25

(PESHAWAR)៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាត ៣នាក់ បានសម្រុកចូលទីស្នាក់ការកណ្តាល នៃកងកម្លាំងយោធាប៉ារ៉ា នៃប្រទេសប៉ាគីស្ថាន នាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ដោយបានសម្លាប់បុគ្គលិកយោធាចំនួន ៣នាក់ និងរបួសយ៉ាងហោចណាស់ ៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប៉ូលិសនិយាយថា ជនសង្ស័យបានបើកការបាញ់ប្រហារ ពេលដែលចូលទៅក្នុងទីស្នាក់ការកណ្តាល នៃកងកម្លាំងសន្តិសុខខាងលើ មុនពេលបំផ្ទុះខ្លួនឯងនៅខាងក្នុងអគារ។ មេបញ្ជាការរង លោក Javed Iqbal បាន​ឱ្យ​ថា បុគ្គលិក​យោធា​ ៣នាក់​ត្រូវ​បាន​សម្លាប់។ ចំណែក អ្នករងរបួស ៥នាក់ រួមទាំងបុគ្គលិកយោធាពីរនាក់ ត្រូវនាមបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មកដល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងចំពោះ ការវាយប្រហារនេះទេ។

គួរបញ្ជាក់ថា ស្នាក់ការកណ្តាលនៃកងកម្លាំងយោធាប៉ារ៉ាប៉ាគីស្ថាន មានទីតាំងនៅក្នុងតំបន់ប្រជាជនរស់នៅច្រើនកុះករ នៃទីក្រុង Peshawar ខេត្ត Khyber Pakhtunkhwa។ កន្លងមក ប៉ាគីស្ថាន​បន្ទោសក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​ ជុំវិញការ​ផ្តល់​ជម្រក​ដល់​ពួក​សកម្មប្រយុទ្ធ ​ដែល​តែងបើក​ការ​វាយប្រហារ​ឆ្លង​ព្រំដែន។ ប៉ុន្តែទីក្រុងកាប៊ុល បានប្រចានចោល​ការ​ចោទប្រកាន់​នោះ៕