ឧប្បត្តិហេតុបាឡុង រំខានដល់ដំណើរការនៃអាកាសយានដ្ឋានទីក្រុង Vilnius ប្រទេសលីទុយអានី
24-11-2025 16:11
(វីលនីញូស)៖ អាកាសយានដ្ឋានទីក្រុង Vilnius នៃប្រទេសលីទុយអានី បានដំណើរការឡើងវិញហើយ បន្ទាប់ពីផ្អាកជាបណ្តោះអាសន្នពីរលើក កាលពីយប់មិញ ដោយសារតែមានបាឡុង ហោះមកដែនអាកាសរបស់ខ្លួន ដោយជើងហោះហើរមួយចំនួន ត្រូវបង្វែរទៅចុះចតនៅទីក្រុងផ្សេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លីទុយអានីនិយាយថា ការរំខាននេះ បណ្តាលមកពីបាឡុងឧតុនិយម ផ្ទុកថ្នាំជក់រត់ពន្ធមកពីប្រទេសជិតខាង គឺបេឡារុស ហើយគួរតែដាក់បន្ទុកលើប្រធានាធិបតី Alexander Lukashenko ដែលការអនុញ្ញាតឱ្យមានការអនុវត្តបែបនេះ ដោយហៅវាថាជាទម្រង់នៃ «ការវាយប្រហារចម្រុះ»។
កាលពីខែមុន លីទុយអានី បានបិទច្រកឆ្លងកាត់ទាំងពីរនៅព្រំដែនគោក ជាមួយបេឡារុស ជាការឆ្លើយតបនឹងឧប្បត្តិហេតុបាឡុង ប៉ុន្តែបានបើកដំណើរការឡើងវិញ កាលពីដើមសប្តាហ៍នេះ ខណៈដែលលែងមានការរំខានចរាចរណ៍ផ្លូវអាកាស៕




