អ្នកអត្ថាធិប្បាយយោធារបស់​ជប៉ុន​៖ ពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi​ ពា​ក់​ព័ន្ធ​បញ្ហាតៃវ៉ាន់បាន​ល្មើសយ៉ាង​ធ្ងន់​ធ្ងរនូវ​គោលបំណងចង់​បាន​សន្តិភាព​របស់ប្រជាជន​ជប៉ុន

24-11-2025 17:58

(ប៉េកាំង)៖ ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយ ​អ្នកសារព័ត៌មាននា​ពេល​ថ្មីៗ​កន្លង​ទៅនេះ អ្នក​អត្ថា​ធិប្បាយយោធារបស់​ជប៉ុនបាន​ថ្លែង​ថា ពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Ta​ka​ichi នាយក​រដ្ឋមន្រ្តី​ពាក់ព័ន្ធបញ្ហាតៃវ៉ាន់ បាន​ល្មើស​នឹង​ឯកសារ​នយោបាយ​ដ៏សំខាន់​រវាង​ជប៉ុន​និង​ចិន​ផង ហើយ​ក៏ផ្ទុយ​ពី​គោលបំណង​ចង់​បាន​សន្តិភាព​ ដែល​សង្គម​ជប៉ុន​ប្រកាន់​ខ្ជាប់​ក្នុង​រយៈពេល​ជា​យូរ​ផងដែរ។

លោក​បាន​លើក​ឡើង​ថា ពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi ពាក់​ព័ន្ធ​បញ្ហាតៃវ៉ាន់ បានល្មើស​នឹងគោលការណ៍ជាស្នូល​នៃ​ «សេចក្តីថ្លែងការណ៍​រួម​រវាង​ជប៉ុន​និង​ចិន​» និង​សន្ធិសញ្ញាសន្តិភាព​និង​មេត្រីភាព រវាង​ជប៉ុន​និង​ចិន​ ។ លោក​បាន​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​ចាត់​ទុក​អ្វីដែល​ហៅថា “តៃវ៉ាន់​មាន​រឿង​” ជា​ “វិបត្តិស្លាប់រស់របស់ជប៉ុន” ហើយ​កង​ស្វ័យ​ការពារអាច​អនុវត្ត “សិទិ្ធស្វ័យការពារជាសមូហភាព”តាមច្បាប់​មាន​ស្រាប់ ដើម្បី​ធ្វើ​ការ​ជ្រៀត​ជ្រែ​ក​ដោយ​កម្លាំង​អាវុធ​ នោះ តាម​ពិតទៅ វាស្មើនឹង​បញ្ចេញ ​“សញ្ញា​ធ្វើ​សង្គ្រាម​”​ ទៅ​​កាន់ប្រទេ​សចិន​។

លោក​បាន​គូសបញ្ជាក់ទៀត​ថា ប្រជាជន​ជប៉ុន​ឱ្យតម្លៃនិង​ថែ​រក្សា​សន្តិភាពជាទូទៅ ល្គឹក​ណាដែលប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​សង្គ្រាម​ “ នោះប្រជា​ពលរដ្ឋភាគច្រើន​ សុទ្ធ​តែ​នឹង​ប្រឆាំង​យ៉ាងដាច់ខាត។ ដូច្នេះ ទង្វើ​និង​ពាក្យ​សម្តី​របស់​​លោកស្រី Sanae Takaichi បាន​ល្មើស​នឹង​មនោសញ្ចេតនា​ជា​ទូទៅ​របស់​ប្រជាពលរដ្ឋ​ជប៉ុន​យ៉ាង​ធ្ងន់ធ្ងរ ”៕

វិទ្យុមិត្តភាពកម្ពុជាចិន