* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថៃ៖ ស្ត្រីម្នាក់ត្រូវគេរកឃើញនៅមានជីវិត ក្នុងមឈូស ដែលគេប្រុងយកទៅបូជា (Video inside)

25-11-2025 10:05

(បាងកក)៖ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសថៃ ក្រោយស្ត្រីម្នាក់ត្រូវបានគេរកឃើញថានៅមានជីវិតដោយរូបនាងចាប់កម្រើកនៅក្នុងមឈូសមួយដែលគេបម្រុងនឹងយកទៅបូជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

វត្ត Wat Rat Prakhong Tham នៅក្នុងខេត្ត Nonthaburi ស្ថិតនៅជាយទីក្រុងបាងកក បានបង្ហោះវីដេអូមួយនៅលើទំព័រ Facebook ដោយបង្ហាញពីស្ត្រីម្នាក់ដែលកំពុងដេកនៅក្នុងមឈូស ពណ៌សនៅលើរថយន្ដ pick-up ពណ៌ខ្មៅមួយគ្រឿង កម្រើកដៃ និងក្បាល។ លោក Pairat Soodthoop ជាអ្នកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុរបស់វត្តខាងលើបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថាបងប្អូនប្រុសរបស់ស្ត្រីមា្នក់អាយុ ៦៥ឆ្នាំ បានដឹកសពស្ត្រីរូបនេះមកពីខេត្ត Phitsanulok ដើម្បីបូជា។ ប៉ុន្តែលោកស្រាប់តែស្ដាប់ឮសូរស្នូរគោះចេញពីមឈូស។ «ខ្ញុំពិត ជាមានការភ្ញាក់ផ្អើលបន្តិច ដូច្នេះខ្ញុំក៏បានសុំឱ្យបើកគម្របមឈូស ហើយអ្នករាល់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខ្ញុំបានឃើញស្ត្រីរូបនោះកម្រើកភ្នែក និងកំពុងគោះមឈូស»។​ នេះជាការលើកឡើងរបស់លោក Pairat។

លោក Pairat បានបន្ថែមថាបងប្អូនប្រុសរបស់ស្ត្រីខាងលើបាននិយាយថាស្ត្រីរូបនេះបានគេងឈឺនៅលើគ្រែជាង ២ឆ្នាំ ហើយកាលពីជាង២ថ្ងៃមុននេះស្ត្រីរូបនេះលែងដកដង្ហើម។ ជាហេតុធ្វើឱ្យ សាច់ញាតិជឿថារូបគាត់បានស្លាប់ និងដាក់គាត់ក្នុងមឈូសធ្វើដំណើរក្នុងចម្ងាយផ្លូវ ៥០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ដើម្បីបំពេញតាមបំណងរបស់ស្រ្តីរូបដែលចង់បរិច្ចាគ សរីរាង្គ។ ប៉ុន្តែខាងមន្ទីរពេទ្យបានបដិសេធមិនទទួលនោះទេ ដោយសារតែគ្មានលិខិតបញ្ជាក់ពីមរណភាព។ ឥលូវ ស្ត្រីខាងលើត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ ហើយចៅអធិការវត្ត Wat Rat Prakhong Tham បាននិយាយថាខាងវត្តនឹងរ៉ាប់រងថ្លៃចំណាយលើការព្យាបាល៕