* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមតាលីបង់ ថាប៉ាគីស្ថានបើកការវាយប្រហារតាមអាកាស សម្លាប់មនុស្សយ៉ាងហោច១០នាក់ នៅអាហ្វហ្កានីស្ថាន (Video inside)

25-11-2025 13:40

(កាប៊ុល)៖ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ នាថ្ងៃអង្គារនេះ បានអះអាងថា ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាស លើប្រទេសអាហ្វហ្កានីស្ថាន បណ្តាលឱ្យមនុស្សយ៉ាងហោច១០នាក់ បាត់បង់ជីវិត បន្ទាប់ពីមានករណីវាយប្រហារអត្តឃាតលើ​មូលដ្ឋានកងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថាន នៅទីក្រុង Peshawar។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក Zabihullah Mujahid អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បាននិយាយថា កងកម្លាំងប៉ាគីស្ថាន បានធ្វើការទម្លាក់គ្រាប់បែក​លើតំបន់ជនស៉ីវិលរស់នៅ ក្នុងខេត្ត Khost ជាហេតុនាំឱ្យកុមារ៩នាក់ និងស្រ្តីម្នាក់ស្លាប់។ ជាមួយគ្នានោះ ការវាយប្រហារផ្លូវអាកាស កំណត់គោលដៅលើតំបន់ព្រំដែន Kunar និង Paktika ក៏បានបង្កឱ្យជនស៉ីវិល៤នាក់ផ្សេងទៀត រងរបួសផងដែរ។

ការទម្លាក់គ្រាប់បែកនេះកើតមានឡើង បន្ទាប់ពីករណីវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃចន្ទ នៅទីស្នាក់ការកងកម្លាំងយោធាប៉ារ៉ារបស់ប៉ាគីស្ថាន ក្នុងទីក្រុង Peshawar ដែលសម្លាប់មន្រ្តីយោធា៣នាក់ និងបង្កឱ្យរបួស​១១នាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងប្រធានាធិបតីប៉ាគីស្ថាន ហាក់បានទម្លាក់កំហុសករណីវាយប្រហារនោះ លើក្រុមសកម្មប្រយុទ្ធ TTP ដែលត្រូវបានចោទប្រកាន់ថា ធ្វើប្រតិបត្តិការចេញពីទឹកដីរបស់អាហ្វហ្កានីស្ថាន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប៉ាគីស្ថាននិងអាហ្វហ្កានីស្ថាន បានធ្លាក់ចុះចាប់តាំងពីក្រុមតាលីបង់ បានត្រឡប់មកកាន់អំណាចវិញ កាលពីឆ្នាំ២០២១ ហើយបានដុនដាបកាន់តែខ្លាំង ក្រោយការប៉ះទង្គិចគ្នាយ៉ាងប្រល័យនៅតំបន់ព្រំដែន កាលពីខែតុលាកន្លងទៅ។ ការប្រយុទ្ធគ្នានោះ បានបញ្ចប់ទៅវិញ តាមរយៈបទឈប់បាញ់ ដែលជួយសម្រុះសម្រួលដោយកាតានិងតួកគីយ៉េ ប៉ុន្តែកិច្ចចរចាបន្ត​នៅទីក្រុងអ៉ីស្តង់ប៊ុល បានជាប់គាំងមិនអាចសម្រេចបាន នូវកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងមួយ៕