* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឥណ្ឌូណេស៉ី ជំរុញការផលិតសាំងយន្តហោះ ចំពេលមានការឡើងថ្លៃខ្ពស់ (Video inside)

26-11-2025 11:19

(CILACAP)៖ ក្រុមហ៊ុនថាមពលរដ្ឋ Pertamina របស់ឥណ្ឌូណេស៉ី បានបង្កើនកិច្ចខិតខំប្រឹងប្រែង ផលិតប្រេងឥន្ធនៈកាបូនទាបសម្រាប់យន្តហោះ ដែលជាផ្នែកមួយនៃការជំរុញ ដើម្បកាត់បន្ថយការបញ្ចេញកាបូនពីការធ្វើដំណើរតាមផ្លូវអាកាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្រុមហ៊ុន Pertamina គ្រោងពង្រីកសមត្ថភាពផលិតកម្ម នៅរោងចក្រចម្រាញ់ប្រេងដែលមានស្រាប់ ហើយកំពុងស្វែងរកលទ្ធភាពសង់រោងចក្រចម្រាញ់ថាមពលបៃតងថ្មី។ បច្ចុប្បន្ន គម្រោងប្រេងឥន្ធនៈយន្តហោះប្រកបដោយនិរន្តរភាព (SAF) ដំណើរការនៅរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុនក្នុងទីក្រុង Cilacap ភាគកណ្តាលខេត្ត Java ហើយក្រុមហ៊ុនក៏កំពុងអភិវឌ្ឍ ឬរៀបចំផែនការសមត្ថភាពរោងចក្រចម្រាញ់ថាមពលបៃតង ដើម្បីផលិតឥន្ធនៈប្រភេទនេះ នៅតាមរោងចក្ររបស់ខ្លួន​ នៅខេត្ត South Sumatra, Riau, West Java និង East Kalimantan។ រដ្ឋាភិបាលឥណ្ឌូណេស៉ី ចង់ឱ្យគម្រោង SAF ទូទាំងប្រទេស រួមចំណែកសម្រាប់ការហោះហើរអន្តរជាតិដល់ ៥ភាគរយ នាឆ្នាំ ២០៣៥។

គួរបញ្ជាក់ថា រោងចក្ររបស់ Pertamina ក្នុងទីក្រុង Cilacap គឺជារោងចក្រចម្រាញ់ប្រេងធំបំផុតនៅឥណ្ឌូណេស៉ី ដោយដំណើរការប្រេងឆៅ ៣៤៨ ០០០បារ៉ែលក្នុងមួយថ្ងៃ ផ្គត់ផ្គង់ប្រហែលមួយភាគបីនៃតម្រូវការប្រេងឥន្ធនៈរបស់ប្រទេស៕