លោក ពូទីន ណែនាំឱ្យអាជ្ញាធរបង្កើនចំនួនជនជាតិរុស្ស៉ី និងអ្នកនិយាយភាសារុស្ស៉ី ក្នុងទឹកដីកំពុងកាន់កាប់របស់អ៊ុយក្រែន (Video inside)
26-11-2025 16:17
(មូស្គូ)៖ យោងតាមលិខិតចុះហត្ថលេខាដោយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន អាជ្ញាធររុស្ស៉ីត្រូវតែបង្កើនតួលេខ នៃអ្នកដែលចាត់ទុកខ្លួនឯងជាជនជាតិរុស្ស៉ី និងអ្នកនិយាយភាសារុស្ស៉ី នៅក្នុងទឹកដីដែលខ្លួនកំពុងកាន់កាប់របស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លិខិតចេញផ្សាយកាលពីថ្ងៃអង្គារ មានចំណងជើង «យុទ្ធសាស្រ្តគោលនយោបាយជាតិរុស្ស៉ីដល់ឆ្នាំ ២០៣៦» អំពាវនាវឱ្យមានវិធានការ ដើម្បីធានាថា ៩៥ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសរុស្ស៉ីទាំងមូល គឺមានសញ្ជាតិរុស្ស៉ីត្រឹមឆ្នាំ ២០៣៦។ លិខិតដែលនឹងចូលជាធរមានក្នុងខែមករា ឆ្នាំ ២០២៦ បានលើកឡើងថា ការធានាការគ្រប់គ្រងលើតំបន់ភាគខាងកើត (ទឹកដីអ៊ុយក្រែន) បានបង្កើតលក្ខខណ្ឌសម្រាប់ការស្ដារឡើងវិញ នូវឯកភាពនៃទឹកដីប្រវត្តិសាស្ត្រនៃរដ្ឋរុស្ស៉ី។ វិធានការនេះ អនុម័តឡើងដើម្បីពង្រឹងអត្តសញ្ញាណពលរដ្ឋរុស្ស៉ីទាំងមូល ការប្រើប្រាស់ភាសារុស្ស៉ី និងការចាត់វិធានការប្រឆាំង កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបរទេស ដែលអមិត្តចំពោះរុស្ស៉ី។
គួរបញ្ជាក់ថា នៅពេលបើកការឈ្លានពានអ៊ុយក្រែន នាខែកុម្ភៈ ឆ្នាំ ២០២២ លោក ពូទីន បានយាយថាគោលដៅគឺដើម្បី រំសាយយោធា និងរំដោះអ្នកនិយាយរុស្ស៉ីនៅភាគខាងកើត។ ត្រឹម ៦ខែ តំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ត្រូវរុស្ស៉ីវាយយកបានផ្នែកខ្លះ និងបានកាត់បញ្ចូលជាទឹកដីរបស់ខ្លួន៕





