លោក Xi Jinping ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ប្រធានាធិបតីអាមេរិក
26-11-2025 17:36
(ប៉េកាំង)៖ យប់ថ្ងៃទី២៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំប្រធានាធិបតីអាមេរិក។
លោក Xi Jinping បានលើកឡើងថា យើងបានធ្វើកិច្ចជំនួបដ៏ជោគជ័យនៅក្រុង Busan ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន និងឈានដល់គំនិតឯកភាពសំខាន់ៗ ដែលតម្រង់ទិសដៅនិងបំពេញកម្លាំងចលករ សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក និងបញ្ជូនសញ្ញាវិជ្ជមានទៅកាន់ពិភពលោក។ ចាប់ពីកិច្ចជំនួបខ្ញុំនិងលោកនៅក្រុង Busan មក ទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាពល្អជាទូទៅ ដែលទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយ ពីសំណាក់ប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិ។ភាគីយើងទាំងពីរគួរតែបន្តរក្សានិន្នាការនេះ ប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវ ប្រកាន់ខ្ជាប់ភាពស្មើគ្នា គោរពគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការនិងកាត់បន្ថយបញ្ជីបញ្ហា ខិតខំប្រឹងប្រែងដើម្បីទទួលបានការវិវឌ្ឍជាវិជ្ជមានកាន់តែច្រើន ដើម្បីត្រួសត្រាយលំហសហប្រតិបត្តិការថ្មី សម្រាប់ទំនាក់ទំនងចិន-អាមេរិក ក្នុងវ័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងប្រជាជនពិភពលោក។
លោក Xi Jinping បានអធិប្បាយពីគោលការណ៍និងគោលជំហ របស់ភាគីចិនលើបញ្ហាតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថា ការដែលតៃវ៉ាន់វិលត្រឡប់មកមាតុប្រទេសចិនវិញជាផ្នែកដ៏សំខាន់ នៃសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទី២។ ជាការឆ្លើយតប លោកត្រាំបានលើកឡើងថា កិច្ចជំនួបរវាងខ្ញុំនិងលោកនៅក្រុង Busan គឺជាកិច្ចជំនួបដ៏រីករាយ ខ្ញុំឯកភាពទាំងស្រុងចំពោះទស្សនៈរបស់លោក ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរកំពុងអនុវត្តគំនិតឯកភាពរួមក្រុង Busan។ ភាគីអាមេរិកយល់ពីភាពសំខាន់ នៃបញ្ហាតៃវ៉ាន់សម្រាប់ប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន




