ទឹកជំនន់នៅថៃ៖ ពលរដ្ឋជាង ៤០,០០០នាក់ដង្ហើយហៅរកជំនួយបន្ទាន់, ៣,០០០នាក់ស្ថិតក្នុងសភាពបន្ទាន់បំផុត (Video inside)
26-11-2025 22:41
(ហាត់យ៉ៃ)៖ ប្រទេសថៃកំពុងប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ដ៏អាក្រក់បំផុតនៅភាគខាងត្បូងក្នុងរយៈពេលរាប់ទសវត្សរ៍ ដោយអាជ្ញាធរបានប្រកាសថា បានទទួលការហៅទូរស័ព្ទសុំជំនួយបន្ទាន់រហូតដល់ ៤០,០០០ករណី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ថាបានបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលជម្លៀសចំនួន ៩ នៅក្នុងស្រុកហាត់យ៉ៃ កំពុងផ្តល់ទីជម្រកដល់ប្រជាពលរដ្ឋដែលរងគ្រោះចំនួន ៨,៥១៥នាក់។
អាជ្ញាធរបានឱ្យដឹងថា ក្នុងចំណោមការហៅសុំជំនួយចំនួន ៤០,០០០ករណី តាមរយៈប្រព័ន្ធនានា មាន ៣,០០០ករណី ត្រូវបានចាត់ថ្នាក់ជា «ករណីក្រហម» ដែលមានន័យថាជាករណីបន្ទាន់បំផុត។ ករណីទាំងនេះភាគច្រើនទាក់ទងនឹងមនុស្សចាស់ និងកុមារ ដែលត្រូវការការជម្លៀសចេញជាបន្ទាន់ពីតំបន់គ្រោះថ្នាក់៕







