* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឥណ្ឌាកំពុងពិនិត្យលើសំណើពីបង់ក្លាដែស ជុំវិញការធ្វើបត្យាប័នលោកស្រី Hasina ដែលជាប់ពិរុទ្ធប្រហារជីវិត (Video inside)

27-11-2025 10:19

(ញូវដែលី)៖ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃពុធ ទី២៦ ខែវិច្ឆិកាថាឥណ្ឌាកំពុងពិនិត្យលើសំណើពីបង់ក្លាដែស ដើម្បីធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា សំណើសុំធ្វើបត្យាប័នដែលត្រូវបានធ្វើឡើងដំបូងកាលពីខែធ្នូ ឆ្នាំ២០២៤ និងបានស្នើជាថ្មីក្នុងខែវិច្ឆិកានេះ បន្ទាប់ពីលោកស្រី Hasina ត្រូវបានផ្តន្ទាទោសប្រហារជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងតួនាទីរបស់លោកស្រីក្នុងការបង្ក្រាបដ៏បង្ហូរឈាមលើក្រុមបាតុករជានិស្សិតកាលពីឆ្នាំមុន កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យដោយឥណ្ឌា នៅក្រោមក្របខណ្ឌនៃ ដំណើរការផ្លូវច្បាប់ និងតុលាការក្នុងស្រុក។

លោកស្រី Sheikh Hasina មានអាយុ៧៨ឆ្នាំ បានរត់ភៀសខ្លួនចេញពីបង់ក្លាដែស ទៅកាន់ប្រទេសឥណ្ឌា ក្រោយត្រូវបានទម្លាក់ចេញពីតំណែងអំឡុងបាតុកម្មទូទាំងប្រទេសកាលពីខែសីហា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា តុលាការបង់ក្លាដែសបានផ្តន្ទាទោសប្រហារជីវិតលោកស្រី Hasina ដោយកំបាំងមុខ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ បន្ទាប់ពីប្រកាសសាលក្រមរបស់តុលាការ ក្រសួងការបរទេសបង់ក្លាដែស បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថាឥណ្ឌាមានកាតព្វកិច្ចទទួលខុសត្រូវនៅក្រោមសន្ធិសញ្ញាទ្វេភាគីស្ដីពីការធ្វើបត្យាប័នដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០១៣ ដើម្បីធ្វើបត្យាប័នលោកស្រី Hasina ហើយថាការបន្តអនុញ្ញាតឱ្យលោកស្រីបន្តរស់នៅជ្រកកោនក្នុងប្រទេសឥណ្ឌាគឺជាទង្វើអមិត្តធ្ងន់ធ្ងរ៕