* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រេស៉ីលយល់ព្រមឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមចាក់តែមួយដូស ដំបូងបំផុតរបស់ពិភពលោក (Video inside)

27-11-2025 13:37

(ប្រាស៉ីលីយ៉ា)៖ កាលពីថ្ងៃពុធ ទី២៦ ខែវិច្ឆិកា អាជ្ញាធរនៅប្រទេសប្រេស៉ីល បានផ្តល់ភ្លើងបៃតងចំពោះវ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលតម្រូវឱ្យចាក់ត្រឹមតែមួយដូស ដំបូងបំផុតរបស់ពិភពលោក ស្របពេលដែលករណីជំងឺបង្កដោយសត្វមូសនេះ មានការកើនឡើងនៅ​ជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារនិយតករសុខាភិបាលរបស់ប្រេស៉ីល ANVISA បានផ្តល់ការអនុញ្ញាតចំពោះការប្រើប្រាស់ជាផ្លូវការ នូវវ៉ាក់សាំងហៅថា Butantan-DV ដែលអភិវឌ្ឍដោយវិទ្យាស្ថាន Butantan នៃទីក្រុង Sao Paulo សម្រាប់អ្នកមានវ័យចាប់ពី១២ឆ្នាំ ដល់៥៩ឆ្នាំ។ អំឡុងការធ្វើតេស្តសាកល្បង អស់រយៈពេលប្រមាណ៨ឆ្នាំមកនេះ នៅទូទាំងប្រេស៉ីល វ៉ាក់សាំងនេះបានបង្ហាញថា មានប្រសិទ្ធភាព ៩១.៦ភាគរយ ប្រឆាំងករណីជំងឺគ្រុនឈាមសភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា យោងតាមអង្គការសុខភាពពិភពលោក WHO បច្ចុប្បន្ន វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមតែមួយគត់ ដែលត្រូវបានប្រើប្រាស់ នៅជុំវិញពិភពលោក គឺហៅថា TAK-003 ដែលជាវ៉ាក់សាំងតម្រូវឱ្យចាក់២ដូស ក្នុងគម្លាតរយៈពេល ៣ខែពីគ្នា។ ករណីជំងឺគ្រុនឈាម បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោក កាលពីក្នុងឆ្នាំ២០២៤ ហើយក្រុមអ្នកស្រាវជ្រាវ បានបន្ទោសលើការប្រែប្រួលអាកាសធាតុនៃផែនដី៕