* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឥណ្ឌូណេស៉ី ប្រឹងប្រែងជម្លៀសអ្នកស្រុកដែលជាប់គាំងក្នុងទឹកជំនន់ ខណៈអ្នកស្លាប់កើនដល់ ២៨នាក់ (Video inside)

27-11-2025 15:32

(ហ្សាការតា)៖ គ្រោះទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង នៅខេត្ត Sumatra ភាគខាងជើងឥណ្ឌូណេស៉ី បាននាំឱ្យចំនួនអ្នកស្លាប់កើនដល់ ២៨នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកានេះ ខណៈក្រុមមន្រ្តីនិយាយថា ផ្លូវខូចខាតទាំងស្រុង និងការដាច់សេវាទំនាក់ទំនង បានរារាំងដល់កិច្ចប្រឹងប្រែងជួយសង្រ្គោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌូណេស៉ី បាននិយាយថា មនុស្ស ១០នាក់នៅតែបាត់ខ្លួន។ មនុស្ស ៨ ០០០នាក់នៅទូទាំងខេត្ត Sumatra ភាគខាងជើង ត្រូវបានជម្លៀស ខណៈផ្លូវថ្នល់រាំងខ្ទប់ដោយកម្ទេចកម្ទីបាក់ដី ជាហេតុធ្វើឱ្យជំនួយ និងសម្ភាៈផ្សេងទៀតត្រូវចែកចាយតាមឧទ្ធម្ភាគចក្រ។ តាមមន្ត្រីម្នាក់នៃទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្ត តំបន់ Sibolga និង Central Tapanuli ស្ថិតក្នុងចំណោមតំបន់ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយខ្សែបណ្តាញទំនាក់ទំនង និងថាមពលត្រូវបានកាត់ផ្តាច់។

គួរបញ្ជាក់ថា ព្យុះស៉ីក្លូនដ៏កម្រ បានបោកបក់ទូទាំងកោះ Sumatra រួមទាំងនៅជិតច្រកសមុទ្រ Malacca ហើយបង្កជាទឹកជំនន់ និងបំណាក់ដី ចំពេលដែលប្រទេសអាស៊ានដទៃ ក៏កំពុង​ប្រឈម​នឹងគ្រោះ​ទឹកជំនន់​ដ៏​សាហាវផងដែរ៕