* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសស្រីលង្កា (Video inside)

27-11-2025 17:02

(កូឡុំបូ)៖ ទឹកជំនន់ និងបំណាក់ដី ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិតមនុស្សចំនួន ៣១នាក់ នៅទូទាំងប្រទេសស្រីលង្កា ក្នុងសប្តាហ៍នេះ និងបាត់ខ្លួនចំនួន ១៤នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បានឱ្យដឹងថា អ្នកស្លាប់ភាគច្រើននៅក្នុងស្រុក Badulla ដែលតំបន់ដាំដុះតែ ភាគកណ្តាល ជាទីដែលមនុស្ស ១៦នាក់ត្រូវកប់ជាប់ក្រោមដីទាំងរស់ ពេលដែលជម្រាលភ្នំបាក់លើផ្ទះរបស់ពួកគេទាំងយប់។ មានអ្នកស្លាប់ ៤នាក់ដោយហេតុការណ៍ស្រដៀងគ្នានេះ ក្នុងស្រុក Nuwara Eliya និងនៅកន្លែងផ្សេងទៀត។ ជិត ៤០០ខ្នងផ្ទះ ត្រូវបានបំផ្លាញដោយល្បាប់ភក់ ខណៈពលរដ្ឋជាង ១ ១០០គ្រួសារត្រូវទៅស្នាក់នៅជម្រកបណ្តោះអាសន្ន។ កម្ពស់ទឹកទន្លបានហក់ឡើង នៅទូទាំងប្រទេសស្រីលង្កា ហើយ DMC បានជំរុញឱ្យអ្នកស្រុកនៅតំបន់ទំនាប ផ្លាស់ទៅរកទីទួលខ្ពស់។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កាបច្ចុប្បន្ន កំពុងជួបប្រទះនឹងរដូវមូសុងឦសាន ប៉ុន្តែទឹកភ្លៀងបានកើនឡើងខ្លាំង ដោយសារតែវិសម្ពាធទាប នៅភាគខាងកើតនៃប្រទេសដែនកោះមួយនេះ៕