ប្រទេសចិនចេញផ្សាយសៀវភៅសស្តីពី «ការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី»

27-11-2025 17:47

(ប៉េកាំង)៖ ថ្ងៃទី ២៧ ខែវិច្ឆិកា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី «ការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនក្នុងយុគសម័យថ្មី»

សៀវភៅសបានលើកឡើងថា ឈានចូលយុគសម័យថ្មី ក្រោមការចង្អុលបង្ហាញពីគំនិតសង្គមនិយមមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិន, ប្រទេសចិនបានជំរុញការកសាងទំនើបកម្មតាមបែបផែនចិន យ៉ាងម៉ឺងម៉ាត់ សម្របតាមសំឡេងអំពាវនាវរួមនៃសហគមន៍អន្តរជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល, គំនិតផ្តួចផ្តើមសន្តិសុខសកល, គំនិតផ្តួចផ្តើមអរិយធម៌សកល, គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ។

រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសនេះជាពិសេស ដើម្បីបកស្រាយដោយគ្រប់ជ្រុងជ្រោយនូវគោលនយោបាយ និងការអនុវត្តនៃការគ្រប់គ្រងនិងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី, ពិពណ៍នាអំពីការផ្តួចផ្តើមរបស់ចិនក្នុងវិស័យងើបឡើងថ្មី ស្តីពីអភិបាលកិច្ចសន្តិសុខអន្តរជាតិដូចជាលំហអវកាស បណ្តាញអ៊ីនធឺណិត បញ្ញាសិប្បនិម្មិតជាដើម បង្ហាញពីការតាំងចិត្តដ៏មុតមាំរបស់ចិន ចំពោះការគាំពារសន្តិភាពនិងសន្តិសុខសកល អំពាវនាវបណ្តាប្រទេសលើពិភពលោក ឱ្យពួតដៃគ្នាជំរុញដំណើរការគ្រប់គ្រងអាវុធ។

ក្រៅពីបុព្វកថា សេចក្តីសន្និដ្ឋាន និងឯកសារយោង សៀវភៅសនេះចែកជាប្រាំផ្នែក ដោយឡែកពីគ្នាគឺ៖ សន្តិភាពនិងការគ្រប់គ្រងអាវុធអន្តរជាតិមានសភាពស្មុគស្មាញ, ជំហរនយោបាយនៃការគ្រប់គ្រងអាវុធរបស់ចិនក្នុងយុគសម័យថ្មី, ចូលរួមជាលក្ខណៈស្ថាបនាក្នុងដំណើរការគ្រប់គ្រងអាវុធអន្តរជាតិ, នាំមុខការធ្វើអភិបាលកិច្ចសន្តិភាពអន្តរជាតិ ក្នុងវិស័យងើបឡើងថ្មី, ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការបង្ការការរីកសាយភាយអាវុធ និងប្រើប្រាស់បច្ចេកវិទ្យាដោយសន្តិភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន