វេទិកាធុរកិច្ចថាមពល​ចិន-រុស្ស៊ីលើកទី៧​ បាន​បើកធ្វើ​ ​លោក ​Ding Xuexiang អាន​សារលិខិត​អបអរសាទរ​របស់​លោក​ Xi Jinping​ និង​ថ្លែង​សុន្ទរកថា

27-11-2025 17:49

(ប៉េកាំង)៖ ថ្ងៃទី​២៥ ខែវិច្ឆិកា វេទិកាធុរកិច្ចថាមពល​ចិន-រុស្ស៊ីលើកទី៧​បានបើក​ធ្វើនៅ​សណ្ឋាគារ​រដ្ឋ Diaoyutai​។ លោក​ Ding Xuexiang សមាជិក​អចិន្ត្រៃយ៍​នៃ​​ការិយាល័យ​នយោបាយ ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​និង​ជា​ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ និង​អាន​សារលិខិត​អបអរសាទរ​របស់​លោក​ Xi Jinping​ ប្រធានរដ្ឋ​ចិន​ព្រមទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ។

លោក ​Ding Xuexiang បាន​លើកឡើងថា​ ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៤ ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​អាណត្តិទី​២០​បាន​ធ្វើ​ការ​រៀបចំ​ចាត់​ចែង​យុទ្ធសាស្ត្រសម្រាប់​ប្រទេស​ចិន ​ពង្រីកការ​​បើកចំហក្នុង​កម្រិត​ខ្ពស់ ​និង​កសាង​ប្រទេសខ្លាំងក្លា​ផ្នែក​ថាមពល​។​ភាគី​ចិន​រីករាយ​ធ្វើការ​ជាមួយភាគី​រុស្ស៊ី​ ​អនុវត្ត​ថែមមួយកម្រិត​ទៀត​នូវ​គំនិត​ឯកភាព​សំខាន់​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំងពីរ​ ​បន្តធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​លើ​ វិស័យ​ថាមពល​មានភាព​កាន់​តែ​ស៊ីជម្រៅ​ ​ត្រួសត្រាយ​ឥតឈប់ឈរ​នូវ​និម្មាបនកម្ម​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​​ឈ្នះ-ឈ្នះ។

លោក​ Ding Xuexiang បាន​លើកឡើង​សំណើ​៣ចំណុច​ ស្តីពី​កិច្ចសហប្រតិបត្តិការ​ថាមពេល​រវាង​ចិន-រុស្ស៊ី​៖ទី១ ​បង្កើន​ការ​តភ្ជាប់​និង​កិច្ចសហប្រតិបត្តិការ​​ផ្នែក​ខ្សែសង្វាក់​ផលិតកម្ម​ទាំងមូល​។ ​ទី​២ ​បង្កើន​ការអភិវឌ្ឍនិង​កិច្ចសហប្រតិបត្តិការ​ផ្នែក​​បរិវត្តកម្ម​ថាមពល​។ ទី៣​ បង្កើន​កិច្ចសហប្រតិបត្តិការ​ពុហភាគី៕

វិទ្យុមិត្តភាពកម្ពុជាចិន