* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូណេស៊ី កើនដល់ ៦១នាក់ (Video inside)

28-11-2025 09:49

(ហ្សាការតា)៖ អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់នៅកោះស៊ូម៉ាត្រា (Sumatra) បានកើនដល់យ៉ាងហោច ៦១នាក់ និងបារម្ភថាតួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈភ្លៀងនៅតែបន្តធ្លាក់ ហើយមនុស្ស១០០នាក់បន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីផ្ដល់ជំនួយ និងជួយសង្រ្គោះនៅផ្នែកខាងជើងនៃកោះស៊ូម៉ាត្រ (Sumatra) ដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេដោយផ្លូវជាច្រើនត្រូវបានកាត់ផ្ដាច់ រីឯប្រព័ន្ធទូរគមនាគមន៍មួយចំនួនត្រូវបានបំផ្លាញដោយបំណាក់ដី។ មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Ferry Walintukan បានឱ្យដឹងថា មនុស្ស៤៣នាក់បានស្លាប់នៅខេត្តស៊ូម៉ាត្រខាងជើង។ ចំណែក មនុស្ស៩នាក់ទៀតស្លាប់នៅខេត្តស៊ូម៉ាត្រខាងលិច និង៩នាក់ផ្សេងទៀតស្លាប់ក្នុងខេត្ត Aceh។

គួរបញ្ជាក់ថា ព្យុះស៉ីក្លូនដ៏កម្រ បានបោកបក់ទូទាំងកោះ Sumatra រួមទាំងនៅជិតច្រកសមុទ្រ Malacca ហើយបង្កជាទឹកជំនន់ និងបំណាក់ដី ចំពេលដែលប្រទេសអាស៊ានដទៃដូចជាថៃ និងម៉ាឡេស៊ី ក៏កំពុង​ប្រឈម​នឹងគ្រោះ​ទឹកជំនន់​ដ៏​សាហាវផងដែរ៕