* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋាភិបាលថៃ ប្រកាសថា គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេស ផ្តាច់ជីវិតមនុស្សកើនដល់១៤៥នាក់ (Video inside)

28-11-2025 17:00

(បាងកក)៖ នារសៀលថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃបានប្រកាសថា ចំនួនមនុស្សបាត់បង់ជីវិត នៅទូទាំងតំបន់ភាគខាងត្បូងប្រទេស ដោយសារគ្រោះទឹកជំនន់ បានកើនដល់យ៉ាងហោច១៤៥នាក់ ដោយក្នុងនោះជាង១០០នាក់ បានស្លាប់នៅខេត្ត Songkhla ដែលរងគ្រោះខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «តួលេខមនុស្សស្លាប់​សរុបទាំងអស់ គិតត្រឹមពេលនេះ នៅទូទាំងបណ្តាខេត្តភាគខាងត្បូង គឺ១៤៥នាក់»។ រយៈពេលប្រមាណជា ១សប្តាហ៍មកនេះ មហន្តរាយទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន បានវាយប្រហារលើខេត្តប្រហែល ១០នៅភាគខាងត្បូងប្រទេសថៃ ប៉ះពាល់ដល់មនុស្សសរុបជិត​ ៣លាននាក់។ កន្លែងដែលត្រូវគេមើលឃើញ ទទួលរងការជន់លិចខ្លាំងក្លាធ្ងន់ធ្ងរបំផុតនោះ គឺទីក្រុង Hat Yai នៃខេត្ត Songkhla។ ឥឡូវទឹកហាក់បានចាប់ផ្តើមស្រកចុះទៅវិញហើយ។

គួរបញ្ជាក់ថា នាថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃ បាននិយាយថា ខ្លួនបានព្យួរតំណែងអភិបាលស្រុក Hat Yai ជុំវិញការចោទប្រកាន់ថា បរាជ័យក្នុងការឆ្លើយតបចំពោះវិបត្តិទឹកជំនន់។ ដោយឡែក ក្រៅពីប្រទេសថៃ ប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ដូចជាម៉ាឡេស៉ី និង​ឥណ្ឌូណេស៉ី ក៏កំពុងជួបប្រទះគ្រោះធម្មជាតិទឹកជំនន់ខ្លាំងផងដែរ ដោយនៅឥណ្ឌូណេស៉ី មានអ្នកស្លាប់កើនដល់ ៨៤នាក់៕